ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា បរិបូណ៌​ដោយ​កម្លាំងចិត្ត​ និ​ងកម្លាំងកាយ​ បាន​សេចក្តី​ថា ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ដល់ ដល់​ព្រម មក​ជិត មក​ជិត​ព្រម ចូល​ដល់​ ចូល​ដល់​ព្រម ប្រកបដោយ​កម្លាំង​ចិត្ត​ផង កម្លាំងកាយ​ផង ព្យាយាម​ផង​ សេចក្តី​ប្រឹងប្រែង​ផង​ ហេតុ​នោះ (លោក​ពោល​ថា​) មាន​ព្យាយាម​មាំ​ បរិបូណ៌​ដោយ​កម្លាំងចិត្ត​ និ​ងកម្លាំងកាយ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។ ហេតុ​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ពោល​ថា​
បុគ្គល​ប្រារព្ធ​ព្យាយាម ដើម្បី​សម្រេច​នូវ​ប្រយោជន៍​ដ៏​ឧត្តម​ មានចិត្ត​មិន​រួញរា ជា​អ្នក​ប្រព្រឹត្ត​មិន​ខ្ជិល​ មាន​ព្យាយាម​មាំ បរិបូណ៌​ដោយ​កម្លាំងចិត្ត​ និ​ងកម្លាំងកាយ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
[៣៦៣​] បុគ្គល​មិន​លះបង់​នូវ​ការ​សម្ងំ​ផង នូវ​ឈាន​ផង​ ជា​អ្នក​ប្រព្រឹត្ត​ធម៌​បន្ទាប់បន្សំ ក្នុង​ធម៌​ទាំងឡាយ អស់​កាល​ជានិច្ច ពិចារណា​ឃើញ​ទោស​ក្នុង​ភព​ទាំងឡាយ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 637357977756445089
ទៅកាន់ទំព័រ៖