ព្រះត្រៃបិដក ភាគ ៦៨
[៣៦៦] ពាក្យថា ពិចារណាឃើញទោស ក្នុងភពទាំងឡាយ គឺពិចារណាឃើញនូវទោសក្នុងភពថា សង្ខារទាំងពួងមិនទៀង ថាសង្ខារទាំងពួងជាទុក្ខ ថា ធម៌ទាំងពួងជាអនត្តា។បេ។ ពិចារណាឃើញទោសក្នុងភពថា ធម្មជាតណាមួយមានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា ហេតុនោះ (លោកពោលថា) ពិចារណាឃើញទោសក្នុងភពទាំងឡាយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា
បុគ្គលមិនលះបង់នូវការសម្ងំផង នូវឈានផង ជាអ្នកប្រព្រឹត្តធម៌បន្ទាប់បន្សំ ក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណាឃើញទោស ក្នុងភពទាំងឡាយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣៦៧] បុគ្គលកាលប្រាថ្នានូវកាអស់តណ្ហា ជាអ្នកមិនប្រហែស មិនល្ងង់ខ្លៅ ជាអ្នកចេះដឹង មានស្មារតី មានធម៌ពិចារណាហើយ ជាអ្នកទៀងទាត់ មានព្យាយាម គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
ID: 637357978801546952
ទៅកាន់ទំព័រ៖