ព្រះត្រៃបិដក ភាគ ៦៨
[៣៦៨] អធិប្បាយពាក្យថា កាលប្រាថ្នានូវការអស់តណ្ហា ជាអ្នកមិនប្រហែស ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា កាលប្រាថ្នានូវការអស់តណ្ហា គឺ កាលប្រាថ្នា ប៉ុនប៉ង ផ្គង បំណង នូវការអស់រាគៈ ការអស់ទោសៈ ការអស់មោហៈ ការអស់គតិ ការអស់ឧបបត្តិ ការអស់បដិសន្ធិ ការអស់ភព ការអស់សង្សារ ការអស់វដ្តៈ ហេតុនោះ (លោកពោលថា) កាលប្រាថ្នានូវការអស់តណ្ហា។ ពាក្យថា ជាអ្នកមិនប្រហែស គឺព្រះបច្ចេកសម្ពុទ្ធនោះ ជាអ្នកធ្វើសេចក្តីគោរព។បេ។ ជាអ្នកមិនប្រហែសក្នុងកុសលធម៌ទាំងឡាយ ហេតុនោះ (លោកពោលថា) កាលប្រាថ្នានូវការអស់តណ្ហា ជាអ្នកមិនប្រហែស។
[៣៦៩] អធិប្បាយពាក្យថា មិនល្ងង់ខ្លៅ ជាអ្នកចេះដឹង មានស្មារតី ត្រង់ពាក្យថា មិនល្ងង់ខ្លៅ គឺព្រះបច្ចេកសម្ពុទ្ធនោះ ជាបណ្ឌិត មានប្រាជ្ញា មានការត្រាស់ដឹង មានញាណ មានការភ្លឺស្វាង មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស ហេតុនោះ (លោកពោលថា) មិនល្ងង់ខ្លៅ។
ID: 637357979153701115
ទៅកាន់ទំព័រ៖