ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា ជាអ្នកចេះដឹង គឺព្រះបច្ចេកសម្ពុទ្ធនោះ ជាពហុស្សូត ទ្រទ្រង់នូវចំណេះ សន្សំនូវចំណេះ ពួកធម៌ណាដែលល្អខាងដើម ល្អកណ្តាល ល្អទីបំផុត ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធបរិបូណ៌ ពេញលេញ ពួកធម៌មានសភាពដូច្នោះ គឺព្រះបច្ចេកសម្ពុទ្ធនោះ បានចេះចាំច្រើន បានទ្រទ្រង់ទុក ចាំស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ ហេតុនោះ (លោកពោលថា) ជាអ្នកចេះដឹង។ ពាក្យថា មានស្មារតី គឺ ព្រះបច្ចេកសម្ពុទ្ធនោះ មានស្មារតី ប្រកបដោយសតិ និងប្រាជ្ញា ជាគ្រឿងរក្សាខ្លួនដ៏ក្រៃលែង ជាអ្នករឭកឃើញនូវអំពើដែលធ្វើយូរហើយផង នូវសំដីដែលពោលយូរហើយផង ហេតុនោះ (លោកពោលថា) មិនល្ងង់ខ្លៅ ជាអ្នកចេះដឹង មានស្មារតី។
[៣៧០] ពាក្យថា មានធម៌ពិចារណាហើយ ជាអ្នកទៀងទាត់ មានព្យាយាម អធិប្បាយថា ញាណ លោកហៅថា ធម៌ដែលពិចារណាហើយ បានដល់ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការយល់ត្រូវ។
ID: 637357979482801213
ទៅកាន់ទំព័រ៖