ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា មានធម៌ពិចារណាហើយ គឺព្រះបច្ចេកសម្ពុទ្ធនោះ មានធម៌ពិចារណាហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ត្រិះរិះហើយ មានធម៌ច្បាស់ហើយ មានធម៌ធ្វើឲ្យកើតប្រាកដហើយថា សង្ខារទាំងពួង មិនទៀង។បេ។ មានធម៌ពិចារណាហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ត្រិះរិះហើយ មានធម៌ច្បាស់ហើយ មានធម៌ធ្វើឲ្យកើតប្រាកដហើយថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញ ជាធម្មតា។ មួយទៀត ព្រះបច្ចេកសម្ពុទ្ធនោះ បានពិចារណា ខន្ធ ពិចារណាធាតុ ពិចារណាអាយតនៈ ពិចារណាគតិ ពិចារណាឧបបត្តិ ពិចារណាបដិសន្ធិ ពិចារណាភព ពិចារណាសង្សារ ពិចារណាវដ្តៈ។ មួយទៀត ព្រះបច្ចេកសម្ពុទ្ធ ឋិតនៅក្នុងទីបំផុតនៃខន្ធ ឋិតនៅក្នុងទីបំផុតនៃធាតុ ឋិតនៅក្នុងទីបំផុតនៃអាយតនៈ ឋិតនៅក្នុងទីបំផុតនៃគតិ ឋិតនៅក្នុងទីបំផុតនៃឧបបត្តិ ឋិតនៅក្នុងទីបំផុតនៃបដិសន្ធិ ឋិតនៅក្នុងទីបំផុតនៃភព ឋិតនៅក្នុងទីបំផុតនៃសង្សារ ឋិតនៅក្នុងទីបំផុតនៃវដ្តៈ ឋិតនៅក្នុងទីបំផុតនៃសង្ខារ ឋិតនៅក្នុងភពជាទីបំផុត ព្រះបច្ចេកសម្ពុទ្ធ ទ្រទ្រង់នូវរាងកាយជាទីបំផុត។
ID: 637357979805142005
ទៅកាន់ទំព័រ៖