ព្រះត្រៃបិដក ភាគ ៦៨

ភព​នេះ ជា​ខាងក្រោយ រាងកាយ​នេះ ជា​ខាងក្រោយ របស់​បុគ្គល​ណា​ ការ​អន្ទោល​ទៅកាន់​ជាតិ ជរា មរណៈ គឺ​ភព​ថ្មី របស់​បុគ្គល​នោះ មិន​មាន​ឡើយ​។

 ហេតុ​នោះ (លោក​ពោល​ថា​) មានធម៌​ពិចារណា​ហើយ។ ពាក្យ​ថា​ ជា​អ្នក​ទៀងទាត់ សេចក្តី​ថា អរិយមគ្គ ៤ ហៅថា ការ​ទៀងទាត់។ បុគ្គល​ប្រកបដោយ​អរិយមគ្គ ៤ ឈ្មោះថា​ជា​អ្នក​ទៀងទាត់​ គឺ​ ជា​អ្នក​ដល់ ដល់​ព្រម​ ពាល់ត្រូវ ធ្វើឲ្យ​ជាក់ច្បាស់​ នូវ​ការ​ទៀងទាត់ ដោយ​អរិយមគ្គ​ទាំងឡាយ ហេតុ​នោះ (លោក​ពោល​ថា​) ជា​អ្នក​ទៀងទាត់។ ពាក្យ​ថា មាន​ព្យាយាម សេចក្តី​ថា សេចក្តី​ប្រឹងប្រែង ហៅថា​ សេចក្តី​ព្យាយាម​ បាន​ដល់ ការ​ប្រារព្ធ​ព្យាយាម​នៃ​ចិត្ត​ ការ​ប្រឹងប្រែង ការ​ខ្នះខ្នែង ការ​ឧស្សាហ៍ ការ​ខ្មីឃ្មាត ការ​សង្វាត ការ​សង្វាត​មាំ ការ​មិន​បន្ធូរបន្ថយ​ព្យាយាម​ ការ​មិន​ដាក់​បំណង ការ​មិន​ទម្លាក់​ធុរៈ ការ​ផ្គង​នូវ​ធុរៈ វីរិយៈ​ វី​រិយិន្រ្ទិយ​ វីរិយ​ពលៈ សម្មា​វា​យា​មៈ​។ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ដល់​ ដល់​ព្រម មក​ជិត​ មក​ជិត​ព្រម ចូល​ទៅដល់ ចូល​ទៅដល់​ព្រម ប្រកបដោយ​សេចក្តី​ព្យាយាម​នេះ​ ហេតុ​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ឈ្មោះថា​ មាន​ព្យាយាម ហេតុ​នោះ (លោក​ពោល​ថា​) មានធម៌​ពិចារណា​ហើយ​ ជា​អ្នក​ទៀងទាត់ មាន​ព្យាយាម។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយ​រមាស។
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 637357980173575395
ទៅកាន់ទំព័រ៖