ព្រះត្រៃបិដក ភាគ ៦៨
ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងពួកមនុស្ស។ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ដូចពាក្យដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងកំណើតតិរច្ឆាន។ ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ
ID: 637356958564953176
ទៅកាន់ទំព័រ៖