ព្រះត្រៃបិដក ភាគ ៦៨

 [៣៧៤​] ពាក្យ​ថា មិន​ទទឹក​ដោយ​ទឹក ដូច​ឈូក អធិប្បាយ​ថា​ ផ្កាឈូក ហៅថា​ ឈូក។ ឧទ​កៈ​ ហៅថា ទឹក។ ផ្កាឈូក​មិន​ជាប់​ មិន​ប្រឡាក់ មិន​ដិតដាម​ដោយ​ទឹក យ៉ាង​ណា​មិញ​ គ្រឿង​ប្រឡាក់​ពីរ​យ៉ាង គឺ គ្រឿង​ប្រឡាក់​គឺ​តណ្ហា ១ គ្រឿង​ប្រឡាក់ គឺ​ទិដ្ឋិ ១។បេ។ នេះ​គ្រឿង​ប្រឡាក់​គឺ​តណ្ហា។បេ។ នេះ​គ្រឿង​ប្រឡាក់​គឺ​ទិដ្ឋិ។ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ លះបង់​នូវ​គ្រឿង​ប្រឡាក់​គឺ​តណ្ហា​ រលាស់ចោល​នូវ​គ្រឿង​ប្រឡាក់​គឺ​ទិដ្ឋិ ព្រោះតែ​លះ​បង់​នូវ​គ្រឿង​ប្រឡាក់​គឺ​តណ្ហា​ ព្រោះតែ​រលាស់ចោល​នូវ​គ្រឿង​ប្រឡាក់​គឺ​ទិដ្ឋិ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ទើប​មិន​ប្រឡាក់​ក្នុង​រូប​ មិន​ប្រឡាក់​ក្នុង​សំឡេង។បេ។ មិន​ជាប់ មិន​ជាប់​ស្អិត​ ក្នុង​ធម្មារម្មណ៍​ដែល​ឃើញ ឮ ប៉ះពាល់​ ឬដឹង គឺថា​លោក​មិន​ប្រឡាក់​ មិន​ដិតដាម ងាក​ចេញ ដោះចេញ រួច​ស្រឡះ មិន​ប្រកប មានចិត្ត​មិន​សល់​វល់ ក៏​យ៉ាងនោះ​ដែរ​ ហេតុ​នោះ (លោក​ពោល​ថា​) មិន​ទទឹក​ដោយ​ទឹក​ដូច​ឈូក។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។ ហេតុ​នោះ​ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ពោល​ថា
ថយ | ទំព័រទី ៣៧២ | បន្ទាប់
ID: 637357981198563963
ទៅកាន់ទំព័រ៖