ព្រះត្រៃបិដក ភាគ ៦៨

បុគ្គល​មិន​តក់ស្លុត ព្រោះ​សំឡេង​ទាំងឡាយ ដូច​សីហៈ​ មិន​ជាប់​ក្នុង​ជាល ដូច​ខ្យល់ មិន​ទទឹក​ដោយ​ទឹក ដូច​ឈូក គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
[៣៧៥​] សីហៈ​ជា​ស្តេចម្រឹគ មាន​ចង្កូម​ជា​កម្លាំង​ ប្រព្រឹត្ត​គ្រប​សង្កត់ កំហែង​នូវ​សត្វ​ទាំងឡាយ យ៉ាងណា បុគ្គល​សេព​សេនាសនៈ​ដ៏​ស្ងាត់ ក៏​យ៉ាងនោះ​ គប្បី​ប្រព្រឹត្តទៅ​ម្នាក់ឯង ដូច​កុយរមាស។

 [៣៧៦​] ពាក្យ​ថា សីហៈ​ជា​ស្តេច​ចម្រឹ​គ មាន​ចង្កូម​ជា​កម្លាំង ប្រព្រឹត្ត​គ្រប​សង្កត់ កំហែង​ យ៉ាងណា អធិប្បាយ​ថា សីហៈ​ជា​ស្តេចម្រឹគ មាន​ចង្កូម​ជា​កម្លាំង មាន​ចង្កូម​ជា​អាវុធ គំ​រា​ម កំហែង​ គ្រប​សង្កត់ កា​ច់​កិន​ ញាំញី​ នូវ​សត្វតិរច្ឆាន​ទាំងពួង ចរ ត្រាច់ ទៅ ប្រព្រឹត្ត រក្សា យាត្រា​ ឲ្យ​យាត្រា​ទៅ យ៉ាងណាមិញ​ ឯព្រះ​បច្ចេក​សម្ពុទ្ធ មាន​បញ្ញា​ជា​កម្លាំង
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 637357981556416648
ទៅកាន់ទំព័រ៖