ព្រះត្រៃបិដក ភាគ ៦៨
អធិដ្ឋានចង្រ្កមម្នាក់ឯង ចរ ត្រាច់ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ម្នាក់ឯង ហេតុនោះ (លោកពោលថា) សេពនូវសេនាសនៈដ៏ស្ងាត់។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា
សីហៈជាស្តេចម្រឹគ មានចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែង នូវសត្វទាំងឡាយ យ៉ាងណា បុគ្គលសេពសេនាសនៈដ៏ស្ងាត់ ក៏យ៉ាងនោះ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣៧៨] បុគ្គលកាលសេពនូវវិមុត្តិ គឺ មេត្តា ឧបេក្ខា ករុណា និងមុទិតា ក្នុងកាលគួរ តែងត្រូវសត្វលោកទាំងពួងមិនស្អប់ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣៧៩] ពាក្យថា កាលសេពនូវវិមុត្តិ គឺ មេត្តា ឧបេក្ខា ករុណា និងមុទិតា ក្នុងកាលគួរ អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ដូចគ្នា ទិសទី ៣ ដូចគ្នា ទិសទី ៤ ដូចគ្នា
ID: 637357982423322470
ទៅកាន់ទំព័រ៖