ព្រះត្រៃបិដក ភាគ ៦៨
មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ដោយប្រការដូច្នេះ មានចិត្តប្រកបដោយករុណា មានចិត្តប្រកបដោយមុទិតា មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ដូចគ្នា ទិសទី ៣ ដូចគ្នា ទិសទី ៤ ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ដោយប្រការដូច្នេះ ហេតុនោះ (លោកពោលថា) កាលសេពនូវវិមុត្តិ គឺ មេត្តា ឧបេក្ខា ករុណា និងមុទិតា ក្នុងកាលគួរ។
[៣៨០] ពាក្យថា តែងត្រូវសត្វលោកទាំងពួងមិនស្អប់ អធិប្បាយថា ព្រោះព្រះបច្ចេកសម្ពុទ្ធនោះ ចម្រើនហើយនូវព្រហ្មវិហារ មានមេត្តាជាដើម ពួកសត្វណាក្នុងទិសខាងកើត ពួកសត្វទាំងនោះ រមែងមិនស្អប់ ពួកសត្វណាក្នុងទិសខាងលិច ពួកសត្វណាក្នុងទិសខាងជើង
ID: 637357982787818505
ទៅកាន់ទំព័រ៖