ព្រះត្រៃបិដក ភាគ ៦៨

​ពួក​សត្វ​ណា​ក្នុង​ទិសខាងត្បូង ពួក​សត្វ​ណា​ក្នុង​ទិសអាគ្នេយ៍​ ​ពួក​សត្វ​ណា​ក្នុង​ទិស​ពាយ័ព្យ​ ពួក​សត្វ​ណា​ក្នុង​ទិសឦសាន​ ​ពួក​សត្វ​ណា​ក្នុង​ទិសនិរតី ពួក​សត្វ​ណា​ក្នុង​ទិស​ខាងក្រោម ពួក​សត្វ​ណា​ក្នុង​ទិស​ខាងលើ​ ​ពួក​សត្វ​ណា​ក្នុង​ទិសតូច​ទិស​ធំ​ ទាំង ១០ ពួក​សត្វ​ទាំងនោះ​ រមែង​មិន​ស្អប់។ ពាក្យ​ថា តែង​ត្រូវ​សត្វលោក​ទាំងពួង​មិន​ស្អប់ បាន​សេចក្តី​ថា​ សត្វលោក​ទាំងពួង​ មិន​ទោមនស្ស មិន​អាក់អន់​ មិន​ថ្នាំងថ្នាក់ មិន​ខ្ទាំងខ្ទប់​ ហេតុ​នោះ (លោក​ពោល​ថា​) តែង​ត្រូវ​សត្វលោក​ទាំងពួង​ មិន​ស្អប់។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ ពោល​ថា
បុគ្គល​កាល​សេព​នូវ​វិមុត្តិ គឺ មេត្តា​ ឧបេក្ខា ករុណា និ​ងមុទិតា ក្នុង​កាលគួរ​ តែង​ត្រូវ​សត្វលោក​ទាំងពួង​មិន​ស្អប់ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 637357983139247494
ទៅកាន់ទំព័រ៖