ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា មនុស្ស​មិន​ស្អាត សេចក្តី​ថា ពួក​មនុស្ស​ប្រកបដោយ​កាយ​កម្ម​មិន​ស្អាត​ ឈ្មោះថា មនុស្ស​មិន​ស្អាត។ ពួក​មនុស្ស​ប្រកបដោយ​វចីកម្ម​មិន​ស្អាត ឈ្មោះថា​ មនុស្ស​មិន​ស្អាត។ ពួក​មនុស្ស​ប្រកបដោយ​មនោ​កម្ម​មិន​ស្អាត ឈ្មោះថា មនុស្ស​មិន​ស្អាត។ ​ពួក​មនុស្ស​ប្រកប​ដោយ​ការ​មិន​ស្អាត​ គឺ​បាណាតិបាត ដោយ​ការ​មិន​ស្អាត គឺ​អទិន្នាទាន​ ដោយ​ការ​មិន​ស្អាត​ គឺ​កា​មេ​សុ​មិច្ឆាចារ ដោយ​ការ​មិន​ស្អាត គឺ​មុសាវាទ​ ដោយ​ការ​មិន​ស្អាត​ គឺ​បិ​សុ​ណវាចា ដោយ​ការ​មិន​ស្អាត គឺ​ផរុសវាចា​ ដោយ​ការ​មិន​ស្អាត​ គឺ​សម្ផ​ប្ប​លា​បៈ ដោយ​ការ​មិន​ស្អាត គឺ​អភិជ្ឈា​ ដោយ​ការ​មិន​ស្អាត​ គឺ​ព្យាបាទ ដោយ​ការ​មិន​ស្អាត គឺ​មិច្ឆាទិដ្ឋិ ឈ្មោះថា មនុស្ស​មិន​ស្អាត។ ពួក​មនុស្ស​ប្រកបដោយ​ចេតនា​មិន​ស្អាត​ ឈ្មោះថា មនុស្ស​មិន​ស្អាត។ ពួក​មនុស្ស​ប្រកបដោយ​សេចក្តី​ប្រាថ្នា​មិន​ស្អាត​ ឈ្មោះថា មនុស្ស​មិន​ស្អាត។
ថយ | ទំព័រទី ៣៨២ | បន្ទាប់
ID: 637357984945043099
ទៅកាន់ទំព័រ៖