ព្រះត្រៃបិដក ភាគ ៦៨
[៥០] អធិប្បាយពាក្យថា អ្នកមានចិត្តងប់ (ក្នុងអាកិញ្ចញ្ញាយតនៈ) មានអាកិញ្ចញ្ញាយតនៈនោះប្រព្រឹត្តទៅខាងមុខ ត្រង់ពាក្យថា អ្នកមានចិត្តងប់ គឺមានចិត្តងប់ក្នុងអាកិញ្ចញ្ញាយតនៈ ជ្រប់ក្នុងអាកិញ្ចញ្ញាយតនៈនោះ មានអាកិញ្ចញ្ញាយតនៈនោះ ជាអធិបតី។ មួយទៀត ព្រះមានព្រះភាគទ្រង់ជ្រាបថា បុគ្គលនេះងប់ក្នុងរូប ងប់ក្នុងសំឡេង ងប់ក្នុងក្លិន ងប់ក្នុងរស ងប់ក្នុងផោដ្ឋព្វៈ ងប់ក្នុងត្រកូល ងប់ក្នុងគណៈ ងប់ក្នុងអាវាស ងប់ក្នុងលាភ ងប់ក្នុងយស ងប់ក្នុងសេចក្តីសរសើរ ងប់ក្នុងសុខ ងប់ក្នុងចីវរ ងប់ក្នុងបិណ្ឌបាត ងប់ក្នុងសេនាសនៈ ងប់ក្នុងគិលានប្បច្ចយភេសជ្ជបរិក្ខារ ងប់ក្នុងព្រះសូត្រ ងប់ក្នុងវិន័យ ងប់ក្នុងអភិធម្ម ងប់ក្នុងបំសុកូលិកង្គៈ ងប់ក្នុងតេចីវរិកង្គៈ ងប់ក្នុងបិណ្ឌបាតិកង្គៈ ងប់ក្នុងសបទានចារិកង្គៈ ងប់ក្នុងឯកាសនិកង្គៈ ងប់ក្នុងបត្តបិណ្ឌិកង្គៈ ងប់ក្នុងខលុបច្ឆាភត្តិកង្គៈ ងប់ក្នុងអារញ្ញិកង្គៈ ងប់ក្នុងរុក្ខមូលិកង្គៈ ងប់ក្នុងអព្ភោកាសិកង្គៈ ងប់ក្នុងសោសានិកង្គៈ ងប់ក្នុងយថាសន្ថតិកង្គៈ ងប់ក្នុងនេសជ្ជិកង្គៈ ងប់ក្នុងបឋមជ្ឈាន ងប់ក្នុងទុតិយជ្ឈាន ងប់ក្នុងតតិយជ្ឈាន ងប់ក្នុងចតុត្ថជ្ឈាន
ID: 637356959270825268
ទៅកាន់ទំព័រ៖