ព្រះត្រៃបិដក ភាគ ៦៨
ភពថ្មី គឺជាតិ ជរា មរណៈ សង្សារ របស់ព្រះមានព្រះភាគនោះ មិនមាន ហេតុនោះ ព្រះមានព្រះភាគឈ្មោះថា ទ្រង់គង់នៅ យ៉ាងនេះក៏បាន ហេតុនោះ (លោកពោលថា) អ្នកមានឈានប្រាសចាកធូលី ទ្រង់គង់នៅ។ ពាក្យថា ដូច្នេះ ក្នុងបទថា ឧទយៈមានអាយុពោលដូច្នេះ គឺជាការតបទ។បេ។ ពាក្យថា ដូច្នេះនេះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនេះ ជាពាក្យពោលដោយគោរពកោតក្រែង។ ពាក្យថា ឧទយៈ ជាឈ្មោះ។បេ។ ជាពាក្យហៅនូវព្រាហ្មណ៍នោះ ហេតុនោះ (ទើបមានពាក្យថា) ឧទយៈមានអាយុពោលដូច្នេះ។
[៣] ពាក្យថា ទ្រង់មានកិច្ចធើ្វរួចហើយ មិនមានអាសវៈ គឺកិច្ចគួរធើ្វ និងមិនគួរធើ្វ ព្រះពុទ្ធមានជោគ លះបង់ ផ្តាច់ផ្តិលឫសគល់ ធើ្វឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានបែបភាព មិនមានការកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មានកិច្ចធ្វើហើយ។
ភិក្ខុណាមិនមានតណ្ហា សេចក្តីក្តៅក្រហាយ នៃភិក្ខុនោះដែលជាអ្នកកាត់ផ្ដាច់នូវខ្សែនៃតណ្ហា លះបង់នូវកិច្ចគួរធើ្វ និងមិនគួរធ្វើ រមែងមិនមាន។
ហេតុនោះ (លោកពោលថា) មានកិច្ចធើ្វរួចហើយ។ ពាក្យថា អាសវៈ ក្នុងបទថា មិនមានអាសវៈ បានដល់ អាសវៈ ៤ គឺកាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។
ID: 637356944792865065
ទៅកាន់ទំព័រ៖