ព្រះត្រៃបិដក ភាគ ៦៨

[៥១​] បុគ្គល​ដឹង​នូវ​ការ​កើត​ព្រម​នៃ​អា​កិ​ញ្ចញ្ញា ដឹង​នូវ​សេចក្តី​រីករាយ ជា​គ្រឿង​ប្រកប​ដូច្នេះ​ លុះ​ដឹង​ច្បាស់​សេចក្តី​នុ៎ះ​យ៉ាងនេះ ហើយ​ចេញ​អំពី​សមាបត្តិ​នោះ រមែង​ឃើញច្បាស់​ក្នុង​សមាបត្តិ​នោះ​ នេះឯង​ជា​ញាណ​ដ៏​ពិតប្រាកដ​របស់​ព្រាហ្មណ៍​ ដែល​មាន​ព្រហ្មចរិយៈ​នៅ​រួចហើយ​នោះ។

 [៥២​] ពាក្យ​ថា ដឹង​នូវ​ការ​កើត​ព្រម​នៃ​អា​កិ​ញ្ចញ្ញា សេចក្តី​ថា​ កម្មា​ភិ​សង្ខារ ដែល​ញ៉ាំង​អា​កិ​ញ្ចញ្ញា​យតនៈ​ឲ្យ​ប្រព្រឹត្តទៅ​ព្រម​ លោក​ហៅថា ការ​កើត​ព្រម​នៃ​អា​កិ​ញ្ចញ្ញា។ បុគ្គល​ដឹង​នូវ​កម្មា​ភិ​សង្ខារ​ ដែល​ញ៉ាំង​អា​កិ​ញ្ចញ្ញា​យតនៈ​ឲ្យ​ប្រព្រឹត្តទៅ​ព្រម​ថា​ ការ​កើត​ព្រម​នៃ​អា​កិ​ញ្ចញ្ញា​ ដឹង​ថា​ជា​គ្រឿង​ជាប់ ដឹង​ថា​ជា​ចំ​ណង ដឹង ស្គា​ល់​ ស្ទង់​មើល ពិចារណា​ ចម្រើន ធ្វើឲ្យ​ប្រាកដ​ថា​ជា​គ្រឿង​កង្វល់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ដឹង​នូវ​ការ​កើត​ព្រម​នៃ​អា​កិ​ញ្ចញ្ញា។
 [៥៣​] ពាក្យ​ថា សេចក្តី​រីករាយ​ជា​គ្រឿង​ប្រកប​ដូច្នេះ គឺ​សេចក្តី​ត្រេកត្រអាល​ក្នុង​អរូប ហៅថា​ សេចក្តី​រីករាយ​ជា​គ្រឿង​ប្រកប។ កម្ម​នោះ​ ជាប់​ ជាប់ស្អិត​ ខ្វល់ ដោយ​សេចក្តី​ត្រេកត្រអាល​ក្នុង​អរូប​ បុគ្គល​ដឹង​នូវ​សេចក្តី​ត្រេកត្រអាល​ក្នុង​អរូប​ថា សេចក្តី​រីករាយ​ជា​គ្រឿង​ប្រកប​ ដឹង​ថា​ជា​គ្រឿង​ជាប់​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637356968025645100
ទៅកាន់ទំព័រ៖