ព្រះត្រៃបិដក ភាគ ៦៨
ដឹងថាជាគ្រឿងចង ដឹង ស្គាល់ ស្ទង់មើល ពិចារណា ចម្រើន ធ្វើឲ្យជាក់ច្បាស់ថាជាកង្វល់។ ពាក្យថា ដូច្នេះ ជាការតបទ។បេ។ ពាក្យថា ដូច្នេះ នេះជាលំដាប់បទ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីរីករាយជាគ្រឿងប្រកបដូច្នេះ។
[៥៤] ពាក្យថា លុះដឹងច្បាស់ សេចក្តីនុ៎ះយ៉ាងនេះហើយ គឺ ដឹង ស្គាល់ ស្ទង់មើល ពិចារណា ចម្រើន ធ្វើឲ្យប្រាកដនូវសេចក្តីនុ៎ះ យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) លុះដឹងច្បាស់សេចក្តីនុ៎ះ យ៉ាងនេះហើយ។
[៥៥] ពាក្យថា ចេញអំពីសមាបត្តិនោះ រមែងឃើញច្បាស់ក្នុងសមាបត្តិនោះ គឺចូលអាកិញ្ចញ្ញាយតនៈ ហើយចេញចាកសមាបត្តិនោះ រមែងឃើញច្បាស់នូវពួកធម៌ គឺចិត្ត និងចេតសិក ដែលកើតក្នុងសមាបត្តិនោះថា មិនទៀង ឃើញច្បាស់ថាជាទុក្ខ យល់ច្បាស់ ឃើញ ក្រឡេកមើល សំឡឹងមើល កំណត់មើល ថាជារោគ។បេ។ ថាមិនជាទីរលាស់ទុក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ចេញអំពីសមាបត្តិនោះ រមែងឃើញច្បាស់ក្នុងសមាបត្តិនោះ។
[៥៦] ពាក្យថា នេះឯងជាញាណដ៏ពិតប្រាកដរបស់ព្រាហ្មណ៍នោះ សេចក្តីថា ញាណនុ៎ះ របស់ព្រាហ្មណ៍នោះ ជាធម្មជាតពិត ទៀង ប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) នេះឯងជាញាណដ៏ពិតប្រាកដរបស់ព្រាហ្មណ៍នោះ។
ID: 637356968546493036
ទៅកាន់ទំព័រ៖