ព្រះត្រៃបិដក ភាគ ៦៨

បុគ្គល ដឹង​នូវ​ការ​កើត​ព្រម​នៃ​អា​កិ​ញ្ចញ្ញា​ ដឹង​នូវ​សេចក្តី​រីករាយ​ជា​គ្រឿង​ប្រកប ដូច្នេះ លុះ​ដឹង​ច្បាស់​សេចក្តី​នុ៎ះ​យ៉ាងនេះ​ ហើយ​ចេញ​អំពី​សមាបត្តិ​នោះ រមែង​ឃើញច្បាស់​ក្នុង​សមាបត្តិ​នោះ នេះឯង​ជា​ញាណ​ដ៏​ពិតប្រាកដ​របស់​ព្រាហ្មណ៍​ ដែល​មាន​ព្រហ្មចរិយ​ធម៌​នៅ​រួចហើយ​នោះ​។

 លុះ​ចប់​គាថា។បេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ សូម​ព្រះមានព្រះភាគ ជា​សាស្ដា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​សូម​ជា​សាវ័ក។

ចប់ បោ​សាល​មាណវក​ប្ប​ញ្ហា​និទ្ទេស ទី១៤។

ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637356969444577234
ទៅកាន់ទំព័រ៖