ព្រះត្រៃបិដក ភាគ ៦៨

មោឃ​រាជ​មា​ណវក​ប្ប​ញ្ហា​និទ្ទេស ទី១៥​


[៥៨​] (មោឃ​រាជ​មាន​អាយុ ទូល​ដូច្នេះ​ថា​) បពិត្រ​ព្រះអង្គ​ជា​សក្កៈ​ ខ្ញុំ​ព្រះអង្គ​បាន​ទូល​សួរ អស់​វារៈ​ពីរ​ដង​រួចហើយ ព្រះអង្គ​មាន​ចក្ខុ ទ្រង់​មិនទាន់​ដោះស្រាយ​ចំពោះ​ខ្ញុំ​ព្រះអង្គ​នៅឡើយ​ ខ្ញុំ​ព្រះអង្គ​បានឮ​ថា ព្រះអង្គ​ជា​ទេវ​ឫសី (កាលបើ​មាន​គេ​សាកសួរ​) អស់​វារៈ​បីដង ទ្រង់​តែងតែ​ព្យាករ​ពុំខាន។

 [៥៩​] ពាក្យ​ថា បពិត្រ​ព្រះអង្គ​ជា​សក្កៈ ខ្ញុំ​ព្រះអង្គ​បាន​ទូល​សួរ​អស់​វារៈ​ពីរ​ដង​រួច​ហើយ អធិប្បាយ​ថា​ ព្រាហ្មណ៍​នោះ បាន​ទូល​សួរ​ប្រស្នា​ចំពោះ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ អស់​វារៈ​ពីរ​ដង​រួចហើយ​ តែ​ព្រះមានព្រះភាគ កាល​ព្រាហ្មណ៍​នោះ​ សួរ​ប្រស្នា​ហើយ ទ្រង់​មិនទាន់​ព្យាករ​នៅឡើយ ដោយ​ទ្រង់ព្រះតម្រិះ​ថា​ ព្រាហ្មណ៍​នេះ នឹង​មាន​ឥន្រ្ទិយ​ចាស់​ក្លា ក្នុង​កាល​ជាលំដាប់​ស្មើ​នៃ​ធម្មចក្ខុ។ ពាក្យ​ថា បពិត្រ​ព្រះអង្គ​ជា​សក្កៈ គឺ​ព្រះមានព្រះភាគ ឈ្មោះថា​សក្កៈ។ ដែល​ព្រះមានព្រះភាគ​ឈ្មោះ​សក្កៈ​ ព្រោះ​ហេតុ​ទ្រង់​ចេញ​ចាក​សក្យត្រកូល​ហើយ​បួស​ក៏បាន។ ឬថា​ ឈ្មោះ​សក្កៈ ព្រោះ​ហេតុ​ទ្រង់​ស្តុកស្តម្ភ មានទ្រព្យ​ច្រើន​ មាន​ធនធាន​ ក៏បាន។ នេះ​ទ្រព្យរបស់​ព្រះអង្គ គឺ ទ្រព្យ​គឺ​សទ្ធា​ ទ្រព្យ​គឺ​សីល ទ្រព្យ​គឺ​ហិរិ ទ្រព្យ​គឺ​ឱត្ត​ប្បៈ​ ទ្រព្យ​គឺ​សុតៈ ទ្រព្យ​គឺ​ចាគៈ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637356969890727701
ទៅកាន់ទំព័រ៖