ព្រះត្រៃបិដក ភាគ ៦៨

ទ្រព្យ​គឺ​បញ្ញា ទ្រព្យ​គឺ​សតិ​ប្ប​ដ្ឋាន​ ទ្រព្យ​គឺ​សម្ម​ប្ប​ធាន​ ទ្រព្យ​គឺ​ឥទ្ធិបាទ​ ទ្រព្យ​គឺ​ឥន្រ្ទិយ​ ទ្រព្យ​គឺ​ពលៈ ទ្រព្យ​គឺ​ពោជ្ឈង្គ​ ទ្រព្យ​គឺ​មគ្គ ទ្រព្យ​គឺ​ផល​ ទ្រព្យ​គឺ​និពា្វន។ ព្រះនាម​សក្កៈ ព្រោះ​ហេតុ​ព្រះអង្គ​ស្តុកស្ដម្ភ មានទ្រព្យ​ច្រើន មាន​ធនធាន​ដោយ​ទ្រព្យ​ដ៏​ប្រសើរ​ ច្រើនប្រការ​ទាំងនេះ ក៏បាន​។ ពុំ​នោះ​សោត ឈ្មោះ​សក្កៈ ព្រោះ​ហេតុ​ទ្រង់​អង់អាច​ មោះមុត ក្លាហាន​ មាន​ព្យាយាម​ តស៊ូ ក្លៀវក្លា​ សង្វាត ប្រឹងប្រែង មិន​ខ្លាច មិន​រន្ធត់​ មិន​តក់ស្លុត មិន​រត់ចោល​ លះ​ភ័យ​គួរខ្លាច មិន​ព្រឺរោម ក៏បាន។ ហេតុ​នោះ (លោក​ពោល​ថា​) បពិត្រ​ព្រះអង្គ​ជា​សក្កៈ ខ្ញុំ​ព្រះអង្គ​ (បាន​ទូល​សួរ​) អស់​វារៈ​ពីរ​ដង​រួច​ហើយ។ ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​បាន​ទូល​សួរ​ (សេចក្តី​ថា​) បពិត្រ​ព្រះអង្គ​ជា​សក្កៈ ខ្ញុំ​ព្រះអង្គ​បាន​ទូល​សួរ​ បាន​អង្វរ​ បាន​អារាធនា​ បាន​ជ្រះថ្លា អស់​វារៈ​ពីរ​ដង​រួចហើយ ហេតុ​នោះ (លោក​ពោល​ថា​) បពិត្រ​ព្រះអង្គ​ជា​សក្កៈ ខ្ញុំ​ព្រះអង្គ​បាន​ទូល​សួរ​អស់​វារៈ​ពីរ​ដង​រួចហើយ។ ពាក្យ​ថា ដូច្នេះ​ នៃ​បទ​ថា មោឃ​រាជ​មាន​អាយុ​ទូល​ដូច្នេះ​ គឺ​ជា​ការ​តបទ។ ពាក្យ​ថា មាន​អាយុ គឺ​ពាក្យជា​ទីស្រឡាញ់។ ពាក្យ​ថា​ មោឃ​រាជ ជា​ឈ្មោះ។បេ។ ជា​ពាក្យ​សម្រា​ប់​ហៅ​ព្រាហ្មណ៍​នោះ​ ហេតុ​នោះ (មាន​ពាក្យ​ថា​) មោឃ​រាជ​មាន​អាយុ​ទូល​ដូច្នេះ។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637356970225927224
ទៅកាន់ទំព័រ៖