ព្រះត្រៃបិដក ភាគ ៦៨

ប្រសិនបើ​បុគ្គល​ដា​ក់​គ្រាប់ល្ង​មួយ​គ្រាប់​ក្នុង​រទេះ​ដែល​ពេញដោយ​គ្រាប់ល្ង​ ធ្វើឲ្យ​ជា​គ្រឿងសំគាល់ ព្រះមានព្រះភាគ​ គប្បី​រើស​យក​គ្រាប់ល្ង​នោះ​ដដែល​វិញ​បាន។ មំសចក្ខុ​ធម្មតា​របស់​ព្រះមានព្រះភាគ​បរិសុទ្ធ​យ៉ាងនេះ។ ព្រះមានព្រះភាគ​ ទ្រង់​មាន​ចក្ខុ​ដោយ​មំសចក្ខុ​យ៉ាងនេះ​ឯង។
 ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ដោយ​ទិព្វចក្ខុ​ តើ​ដូចម្ដេច។ ព្រះមានព្រះភាគ​ ទ្រង់​មាន​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​ផុត​ចក្ខុ​របស់​មនុស្ស​ធម្មតា។បេ។ ទ្រង់​ជ្រាប​ច្បាស់​នូវ​សត្វ​ទាំងឡាយ ដែល​រង្គាត់​ទៅតាម​យថាកម្ម។ បើ​ព្រះមានព្រះភាគ​ប្រាថ្នា (ចង់​ឃើញ​) គប្បី​ទត​ឃើញ​លោកធាតុ​មួយ​ក៏បាន ឃើញ​លោកធាតុ​ ២ ក៏បាន ឃើញ​លោកធាតុ​ ៣ ក៏បាន ឃើញ​លោកធាតុ​ ៤ ក៏បាន ឃើញ​លោកធាតុ​ ៥ ក៏បាន ឃើញ​លោកធាតុ ១០ ក៏បាន ឃើញ​លោកធាតុ ២០ ក៏បាន ឃើញ​លោកធាតុ ៣០ ក៏បាន ឃើញ​លោកធាតុ​ ៤០ ក៏បាន ឃើញ​លោកធាតុ ៥០​ ក៏បាន ឃើញ​លោកធាតុ ១០០ ក៏បាន ឃើញ​លោកធាតុ​តូច​ចំនួន​ ១ ពាន់ ក៏បាន ឃើញ​លោកធាតុ​កណ្ដាល​ ចំនួន ២ ពាន់ ក៏បាន​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637356971387950647
ទៅកាន់ទំព័រ៖