ព្រះត្រៃបិដក ភាគ ៦៨
អាសវៈទាំងនោះ ព្រះពុទ្ធមានជោគលះបង់ ផ្ដិលផ្ដាច់ឫសគល់ ធើ្វឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានបែបភាព មិនមានការកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានអាសវៈ ហេតុនោះ (លោកពោលថា) ទ្រង់មានកិច្ចធើ្វរួចហើយ មិនមានអាសវៈ។
[៤] ពាក្យថា ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង គឺព្រះមានព្រះភាគ ទ្រង់ដល់ត្រើយនៃការត្រាស់ដឹងធម៌ទាំងពួង ដល់ត្រើយនៃការកំណត់ដឹង ដល់ត្រើយនៃការលះបង់ ដល់ត្រើយនៃការចំរើន ដល់ត្រើយនៃការធើ្វឲ្យជាក់ច្បាស់ ដល់ត្រើយនៃសមាបត្តិ ដល់ត្រើយនៃការត្រាស់ដឹងធម៌ទាំងពួង ដល់ត្រើយនៃការកំណត់ដឹងទុក្ខទាំងពួង ដល់ត្រើយនៃការលះកិលេសទាំងពួង ដល់ត្រើយនៃការចំរើនមគ្គទាំង ៤ ដល់ត្រើយនៃការធើ្វឲ្យជាក់ច្បាស់នូវនិរោធ ដល់ត្រើយនៃការចូលកាន់សមាបត្តិទាំងពួង។ ព្រះអង្គដល់នូវការស្ទាត់ ដល់ត្រើយក្នុងអរិយសីល ដល់នូវការស្ទាត់ ដល់ត្រើយក្នុងអរិយសមាធិ ដល់នូវការស្ទាត់ ដល់ត្រើយក្នុងអរិយបញ្ញា ដល់នូវការស្ទាត់ ដល់ត្រើយក្នុងអរិយវិមុត្តិ
ID: 637356945151053819
ទៅកាន់ទំព័រ៖