ព្រះត្រៃបិដក ភាគ ៦៨
ប្រយោជន៍មិនមានទោសក្តី ប្រយោជន៍មិនមានកិលេសក្តី ប្រយោជន៍ផូរផង់ក្តី ប្រយោជន៍ដ៏ល្អិតក្តី ធម្មជាតទាំងអស់នោះ រមែងវិលនៅក្នុងខាងក្នុងពុទ្ធញ្ញាណ។ កាយកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ វចីកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណ មនោកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណ (របស់ព្រះពុទ្ធមានព្រះភាគ)។ ញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនមានទើសទាល់ក្នុងអតីត ញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនមានទើសទាល់ក្នុងអនាគត ញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនមានទើសទាល់ក្នុងបច្ចុប្បន្ន។ ធម្មជាតដែលគប្បីដឹង មានកំណត់ត្រឹមណា ព្រះញាណក៏មានកំណត់ត្រឹមនោះ ព្រះញាណមានកំណត់ត្រឹមណា ធម្មជាតដែលគប្បីដឹង ក៏មានកំណត់ត្រឹមនោះ ព្រះញាណមានធម្មជាតដែលគប្បីដឹង ជាកំណត់ ធម្មជាតដែលគប្បីដឹង ក៏មានព្រះញាណជាកំណត់ ព្រះញាណប្រព្រឹត្តកន្លងនូវធម្មជាតដែលគប្បីដឹងមិនបាន គន្លងនៃធម្មជាតដែលគប្បីដឹង ក៏ប្រព្រឹត្តកន្លងនូវព្រះញាណមិនបាន ធម៌ទាំងនោះ តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ ដូចបាតស្មុគ្រពីរ ដែលគេគ្របហើយយ៉ាងជិតស្និទ្ធ គឺបាតស្មុគ្រខាងក្រោម
ID: 637356972463088283
ទៅកាន់ទំព័រ៖