ព្រះត្រៃបិដក ភាគ ៦៨
ពុទ្ធញ្ញាណ រមែងផ្សាយគ្របប្រាជ្ញានៃពួកទេវតា និងមនុស្ស ហើយប្រតិស្ឋាននៅ។ ពួកជនណាមួយ ទោះបីជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី ដែលមានប្រាជ្ញាល្អិត ស្គាល់ថ្វីមាត់របស់ជនដទៃ ស្រដៀងនឹងខ្មាន់ធ្នូអ្នកបាញ់រោមទ្រាយ ពួកជនទាំងនោះ មានអាការៈដូចជាទំលាយបង់នូវទិដ្ឋិ ដោយប្រាជ្ញា (ខ្លួន) ហើយប្រព្រឹត្តទៅ។ ពួកជនទាំងនោះ ប្រឹងតាក់តែងនូវប្រស្នា លុះតាក់តែងហើយ ក៏ចូលទៅសួរព្រះតថាគត។ ប្រស្នាទាំងនោះ លុះព្រះមានព្រះភាគ បានសំដែង បានដោះស្រាយហើយ ក៏បែរទៅជាប្រស្នាមានហេតុ គួរសំដែងចេញ និងពង្រីកចេញបាន។ ពួកជនទាំងនោះ ក៏នាំគ្នាចុះចូលព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងកន្លងដោយប្រាជ្ញាក្នុងទីប្រជុំនោះ ហេតុនោះ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយបញ្ញាចក្ខុ យ៉ាងនេះ។
ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយពុទ្ធចក្ខុ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលលោកដោយពុទ្ធចក្ខុ បានទតឃើញពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយរឹង មានឥន្រ្ទិយទន់ មានអាការៈល្អ មានអាការៈអាក្រក់ ឲ្យត្រាស់ដឹងងាយ
ID: 637356973393519911
ទៅកាន់ទំព័រ៖