ព្រះត្រៃបិដក ភាគ ៦៨

ព្រះមានព្រះភាគ ទ្រង់​ជ្រាប​ថា បុគ្គល​នេះ​ ជា​រាគចរិត​ នេះ​ជា​ទោសចរិត​ នេះ​ជា​មោហ​ចរិត​ នេះ​ជា​វិតក្កចរិត នេះ​ជា​សទ្ធាចរិត នេះ​ជា​ញាណ​ចរិត។ ព្រះមានព្រះភាគ​ទ្រង់​សំដែង​អសុ​ភកថា ចំពោះ​បុគ្គល​ជា​រាគចរិត​។ ព្រះមានព្រះភាគ​ ទ្រង់​ប្រាប់​មេត្តាភាវនា ចំពោះ​បុគ្គល​ជា​ទោសចរិត។ ព្រះមានព្រះភាគ​ ទ្រង់​ញុំាង​បុគ្គល​ជា​មោហ​ចរិត ឲ្យ​តាំងនៅ​ក្នុង​ធម្ម​ស្សវ​នៈ​តាមកាល ក្នុង​ធម្មសាកច្ឆា​តាមកាល​ និ​ងការ​នៅ​រួម​ជាមួយ​គ្រូ ដើម្បី​រៀន​ និ​ងការសាកសួរ។ ព្រះមានព្រះភាគ ទ្រង់​ប្រាប់​អា​នា​បាន​ស្ស​តិ​ចំពោះ​បុគ្គល​ជា​វិ​តក្ក​ចរិត។ ព្រះមានព្រះភាគ​ ទ្រង់​ប្រាប់​និមិត្ត​ដែល​គួរ​ជ្រះថ្លា គឺ​ការ​ត្រាស់​ដឹង​ប្រពៃ​នៃ​ព្រះពុទ្ធ​ សភាព​នៃ​ធម៌​ជា​ធម៌​ល្អ ការប្រតិបត្តិ​ប្រពៃ​នៃ​ព្រះសង្ឃ​ និ​ងសីល​របស់​ខ្លួន​ ចំពោះ​បុគ្គល​ជា​សទ្ធាចរិត។ ព្រះមានព្រះភាគ​ទ្រង់​ប្រាប់​វិបស្សនា​និមិត្ត​ គឺ​អាការៈ​មិន​ទៀង​ អាការៈ​ជា​ទុក្ខ​ និ​ងអាការៈ​ជា​អនត្តា​ ចំពោះ​បុគ្គល​ជា​ញាណ​ចរិត។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637356973954841811
ទៅកាន់ទំព័រ៖