ព្រះត្រៃបិដក ភាគ ៦៨

បពិត្រ​ព្រះ​សុ​មេ​ធៈ​ ព្រះអង្គ​ប្រកប​ដោ​យស​មន្ត​ចក្ខុ​ ទ្រង់​មិន​មាន​សោក សូម​ព្រះអង្គ​ឡើង​កាន់​ប្រាសាទ​ជា​វិការៈ​នៃ​ធម៌ ហើយ​ក្រឡេក​មើល​ពួក​ជន​ដែល​ដេ​រដាស​ដោយ​សោក ត្រូវជា​តិ​ ជរា​គ្រប​សង្កត់ ដូចជា​បុរស​ឈរ​នៅ​លើកំពូល​ភ្នំ​ជា​វិការៈ​នៃ​ថ្ម ហើយ​ក្រឡេក​មើល​ពួក​ជន​ ដែល​ឋិតនៅ​ក្នុង​ទី​ជុំវិញ ដូច្នោះ​ចុះ។

 ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ដោយ​ពុទ្ធ​ចក្ខុ យ៉ាងនេះ។
 ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ដោ​យស​មន្ត​ចក្ខុ​ តើ​ដូចម្ដេច។ សព្វញ្ញុតញ្ញាណ​ លោក​ហៅថា​ សម​ន្ត​ចក្ខុ។ ព្រះមានព្រះភាគ ទ្រង់​ដល់ ដល់​ព្រម មកដល់ មកដល់​ព្រម ចូល​ទៅ​ជិត ចូល​ទៅ​ជិត​ព្រម​ ប្រកប​ហើយដោយ​សព្វញ្ញុតញ្ញាណ។
អ្វីមួយ​ក្នុង​លោក​នេះ ដែល​ព្រះ​តថា​គតនោះ មិនឃើញ​ ឬមិន​ជ្រាប​ហើយ មិន​គប្បី​ជ្រាប មិន​មាន​ទេ របស់​ណា​ដែល​គួរ​ដឹង ព្រះ​តថាគត​ជ្រាប​ច្បាស់​នូវ​របស់​នោះ​ទាំងអស់​ ហេតុ​នោះ ទើប​ឈ្មោះ​ថាស​មន្ត​ចក្ខុ។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637356974416619641
ទៅកាន់ទំព័រ៖