ព្រះត្រៃបិដក ភាគ ៦៨

ព្រះមានព្រះភាគ ឈ្មោះថា​ឫសី ព្រោះ​ទ្រង់​រក​ ស្វែងរក ស្វះស្វែង នូវ​សមាធិ​ខន្ធ​ដ៏​ធំ បញ្ញា​ខន្ធ​ដ៏​ធំ វិ​មុ​ត្ដិ​ខន្ធ​ដ៏​ធំ​ វិ​មុ​ត្ដិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ដ៏​ធំ​ ដូច្នេះ​ក៏បាន។ ព្រះមានព្រះភាគ​ ឈ្មោះថា​ឫសី ព្រោះ​ទ្រង់​រក​ ស្វែងរក ស្វះស្វែង​នូវ​ការ​ទំ​លាយ​បង់​នូវ​គំនរ​ងងឹត​ដ៏​ធំ ការ​ទំ​លាយ​បង់​នូវ​វិប​ល្លា​សដ៏​ធំ​ ការ​ដក​ឡើង​នូវ​សរ គឺ​តណ្ហា​ដ៏​ធំ ការ​រុះរើ​ចេញ​នូវ​ឃ្នា​ប គឺ​ទិដ្ឋិ​ដ៏​ធំ​ ការ​ទំ​លា​ក់​ចុះ​នូវ​ទង់ជ័យ​ គឺ​មានះ​ដ៏​ធំ ការ​រម្ងាប់​នូវ​អភិសង្ខារ​ដ៏​ធំ ការ​រើចេញ​ចាក​ឱឃៈ​ដ៏​ធំ ការ​ដាក់ចុះ​នូវ​ភារៈ​ដ៏​ធំ​ ការ​ផ្តាច់​បង់​នូវ​សំសារ​វដ្ត​ដ៏​ធំ​ ការ​រំលត់​នូវ​កំ​ដៅ​ដ៏​ធំ ការ​រម្ងាប់​បង់​នូវ​ការ​ក្តៅក្រហាយ​ដ៏​ធំ​ និ​ងការ​លើកឡើង​នូវ​ទង់ជ័យ​ គឺ​ធម៌​ដ៏​ធំ​ ដូច្នេះ​ក៏បាន។ ព្រះមានព្រះភាគ ទ្រង់​រក ឈ្មោះថា​ឫសី ព្រោះ​ទ្រង់​ស្វែងរក​ ស្វះស្វែង​នូវ​សតិ​ប្ប​ដ្ឋាន​ដ៏​ធំ សម្ម​ប្ប​ធាន​ដ៏​ធំ ឥទ្ធិបាទ​ដ៏​ធំ ឥន្រ្ទិយ​ដ៏​ធំ​ ពលៈ​ដ៏​ធំ ពោជ្ឈង្គ​ដ៏​ធំ អរិយមគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ធំ និ​ងព្រះ​និពា្វន​ដ៏​ធំ​ ដូច្នេះ​ក៏បាន។ ឈ្មោះថា​ឫសី ព្រោះ (ព្រះមានព្រះភាគ​) ត្រូវ​ពួក​សត្វ​មាន​ស័ក្តិធំ គួរ​រក​ ស្វែងរក​ ស្វះស្វែង​ថា​ ព្រះពុទ្ធ (គង់នៅ​) ក្នុង​ទីណា​ ព្រះមានព្រះភាគ (គង់នៅ​) ក្នុង​ទីណា ព្រះ​វិសុទ្ធិទេព (គង់នៅ​) ក្នុង​ទីណា ព្រះ​នរាសភៈ (គង់នៅ​) ក្នុង​ទីណា ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​បានឮ​ថា ព្រះអង្គ​ជា​ទេវ​ឫសី​ (កាលបើ​មាន​គេ​សាកសួរ​) អស់​វារៈ​បីដង ទ្រង់​តែង​ព្យាករ​ពុំខាន។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637356975095769119
ទៅកាន់ទំព័រ៖