ព្រះត្រៃបិដក ភាគ ៦៨

ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
(មោឃ​រាជ​មាន​អាយុ​ ក្រាបទូល​ដូច្នេះ​ថា​) បពិត្រ​ព្រះអង្គ​ជា​សក្កៈ ខ្ញុំ​ព្រះអង្គ​បាន​ទូល​សួរ​ (ព្រះអង្គ​) អស់​វារៈ​ពីរ​ដង​រួចហើយ​ ព្រះអង្គ​មាន​ចក្ខុ​ ទ្រង់​មិនទាន់​ដោះស្រាយ​ដល់​ខ្ញុំ​ព្រះអង្គ​នៅឡើយ ខ្ញុំ​ព្រះអង្គ​បានឮ​ថា​ ព្រះអង្គ​ជា​ទេវ​ឫសី (កាលបើ​មាន​គេ​សាកសួរ​) អស់​វារៈ​បីដង ទ្រង់​តែង​ព្យាករ​ពុំខាន។
[៦២​] លោក​នេះ លោក​ដទៃ ព្រហ្មលោក ព្រមទាំង​ទេវលោក រមែង​មិនទាន់​ដឹង​ច្បាស់ នូវ​សេចក្តី​យល់ឃើញ​របស់​ព្រះអង្គ​ ជា​ព្រះ​គោតម​ដ៏​ទ្រង់​យស​ទេ។

 [៦៣​] ពាក្យ​ថា លោក​នេះ របស់​បទ​ថា លោក​នេះ លោក​ដទៃ បាន​ដល់ មនុស្សលោក។ ពាក្យ​ថា​ លោក​ដទៃ គឺ​លោក​ដទៃ​ទាំងអស់ លើកលែងតែ​មនុស្សលោក​ចេញ ហេតុ​នោះ (លោក​ពោល​ថា​) លោក​នេះ លោក​ដទៃ។
 [៦៤​] ពាក្យ​ថា ព្រហ្មលោក ព្រមទាំង​ទេវលោក បាន​ដល់​ ព្រហ្មលោក​ ព្រមទាំង​ទេវលោក មារ​លោក ពួក​សត្វ​ ព្រមទាំង​សមណៈ​ និ​ងព្រាហ្មណ៍​ ទាំង​មនុស្សជា​សម្មតិទេព​ និ​ងមនុស្ស​សាមញ្ញ ហេតុ​នោះ​ (លោក​ពោល​ថា​) ព្រហ្មលោក ព្រមទាំង​ទេវលោក។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637356975667561083
ទៅកាន់ទំព័រ៖