ព្រះត្រៃបិដក ភាគ ៦៨
[៦៧] ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីទូលសួរ) ចំពោះព្រះអង្គ ទ្រង់ឃើញវិសេសយ៉ាងនេះ ចុះបុគ្គលសំឡឹងឃើញលោកដោយប្រការៈដូចម្ដេច មច្ចុរាជទើបមិនឃើញ។
[៦៨] ពាក្យថា ព្រះអង្គទ្រង់ឃើញវិសេសយ៉ាងនេះ គឺទ្រង់ឃើញវិសេស ឃើញច្បាស់ ឃើញប្រសើរផុត ឃើញប្រសើរវិសេស ឃើញជាប្រធាន ឃើញដ៏ឧត្ដម ឃើញដ៏ថ្លៃថ្លាយ៉ាងនេះ ហេតុនោះ (លោកពោលថា) ព្រះអង្គឃើញវិសេសយ៉ាងនេះ។
[៦៩] ពាក្យថា ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ គឺពួកខ្ញុំព្រះអង្គមានសេចក្តីត្រូវការដោយប្រស្នា ទើបមកគាល់។បេ។ ដើម្បីសន្ទនា ដើម្បីក្រាបបង្គំទូលសួរ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ យ៉ាងនេះក៏មាន។
[៧០] ពាក្យថា បុគ្គលសំឡឹងឃើញលោកដោយប្រការដូចម្ដេច គឺសំឡឹងឃើញ ពិចារណាឃើញ រំពឹងឃើញ ត្រិះរិះឃើញ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដ (នូវលោក) ដោយប្រការដូចម្ដេច ហេតុនោះ (លោកពោលថា) បុគ្គលសំឡឹងឃើញលោក ដោយប្រការដូចម្ដេច។
ID: 637356976666907870
ទៅកាន់ទំព័រ៖