ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា អ្នក​ចូរ​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ​ សេចក្តី​ថា​ បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ​ ដោយហេតុ​ពីរ​ គឺ​ដោយអំណាច​នៃ​ការកំណត់​សង្ខារ​ដែល​ប្រ​ព្រឹ​ត្ត​ទៅ​ថា​ មិន​មានអំណាច​ ១ ដោយអំណាច​នៃ​ការពិចារណា​ឃើ​ញរឿយៗ នូវ​សង្ខារ​ថា​ ជា​របស់​ទទេ ១។
 បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ​ ដោយអំណាច​នៃ​ការ​កំណត់​សង្ខារ​ដែល​ប្រព្រឹត្តទៅ​ថា​ មិន​មានអំណាច​ តើ​ដូចម្ដេច។ បុគ្គល​មិនបាន​អំណាច​ក្នុង​រូប មិនបាន​អំណាច​ក្នុង​វេទនា មិនបាន​អំណាច​ក្នុង​សញ្ញា​ មិនបាន​អំណាច​ក្នុង​សង្ខារ​ទាំងឡាយ មិនបាន​អំណាច​ក្នុង​វិញ្ញាណ។ ដូច​ព្រះពុទ្ធដីកា​នេះ​ ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ រូប​មិនមែន​ជា​របស់​ខ្លួន​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ប្រសិនបើ​រូប​នេះ ជា​របស់​ខ្លួន​ពិតមែន រូប​នេះ​មិន​គប្បី​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ទេ​ ទាំង​បុគ្គល​គប្បី​បាន​ក្នុង​រូប​ថា សូមឲ្យ​រូប​អាត្មា​មាន​យ៉ាងនេះ​ កុំ​ឲ្យ​រូប​អាត្មា​មាន​យ៉ាងនេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​តែ​រូប​មិនមែន​ជា​របស់​ខ្លួន ហេតុ​នោះ​ រូប​ទើប​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ ទាំង​បុគ្គល​មិន​បាន​ក្នុង​រូប​ថា​ សូមឲ្យ​រូប​អាត្មា​មាន​យ៉ាងនេះ​ កុំ​ឲ្យ​រូប​អាត្មា​មាន​យ៉ាងនេះ​ឡើយ​ វេទនា មិន​មែន​ជា​របស់​ខ្លួន​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637356977853778819
ទៅកាន់ទំព័រ៖