ព្រះត្រៃបិដក ភាគ ៦៨
ម្នាលភិក្ខុទាំងឡាយ ប្រសិនបើវេទនានេះ ជារបស់ខ្លួនពិតមែន វេទនានេះមិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធទេ ទាំងបុគ្គលគប្បីបានក្នុងវេទនាថា សូមឲ្យវេទនារបស់អាត្មាមានយ៉ាងនេះ កុំឲ្យវេទនារបស់អាត្មាមានយ៉ាងនេះឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែវេទនាមិនមែនជារបស់ខ្លួន ហេតុនោះ វេទនាទើបប្រព្រឹត្តទៅដើម្បីអាពាធ ទាំងបុគ្គលមិនបានក្នុងវេទនាថា សូមឲ្យវេទនារបស់អាត្មាមានយ៉ាងនេះ កុំឲ្យវេទនារបស់អាត្មាមានយ៉ាងនេះឡើយ សញ្ញាមិនមែនជារបស់ខ្លួនទេ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសញ្ញានេះ ជារបស់ខ្លួនពិតមែន សញ្ញានេះមិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធទេ ទាំងបុគ្គលគប្បីបានក្នុងសញ្ញាថា សូមឲ្យសញ្ញារបស់អាត្មាមានយ៉ាងនេះ កុំឲ្យសញ្ញារបស់អាត្មាមានយ៉ាងនេះឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែសញ្ញាមិនមែនជារបស់ខ្លួន ហេតុនោះ សញ្ញាទើបប្រព្រឹត្តទៅដើម្បីអាពាធ ទាំងបុគ្គលមិនបានក្នុងសញ្ញាថា សូមឲ្យសញ្ញារបស់អាត្មាមានយ៉ាងនេះ កុំឲ្យសញ្ញារបស់អាត្មាមានយ៉ាងនេះឡើយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួនទេ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសង្ខារទាំងឡាយនេះ ជារបស់ខ្លួនពិតមែន សង្ខារទាំងឡាយនេះ មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធទេ ទាំងបុគ្គលគប្បីបានក្នុងសង្ខារទាំងឡាយថា
ID: 637356978191009175
ទៅកាន់ទំព័រ៖