ព្រះត្រៃបិដក ភាគ ៦៨

សូមឲ្យ​សង្ខារ​ទាំងឡាយ​របស់​អាត្មា​មាន​យ៉ាងនេះ​ កុំ​ឲ្យ​សង្ខារ​ទាំង​ឡាយ​របស់​អាត្មា​មាន​យ៉ាងនេះ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ​ ព្រោះ​ហេតុតែ​សង្ខារ​ទាំងឡាយ មិនមែន​ជា​របស់​ខ្លួន​ ហេតុ​នោះ សង្ខារ​ទាំងឡាយ​ ទើប​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ ទាំង​បុគ្គល​មិនបាន​ក្នុង​សង្ខារ​ទាំ​ងឡាយ​ថា សូមឲ្យ​សង្ខារ​ទាំងឡាយ​របស់​អាត្មា​មាន​យ៉ាងនេះ​ កុំ​ឲ្យ​សង្ខារ​ទាំងឡាយ​របស់​អាត្មា​មាន​យ៉ាង​នេះ​ឡើយ វិញ្ញាណ​មិនមែន​ជា​របស់​ខ្លួន​ទេ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ប្រសិនបើ​វិញ្ញាណ​នេះ​ជា​របស់​ខ្លួន​ពិតមែន វិញ្ញាណ​នេះ មិន​គប្បី​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ទេ​ ទាំង​បុគ្គល​គប្បី​បាន​ក្នុង​វិញ្ញាណ​ថា​ សូមឲ្យ​វិញ្ញាណ​របស់​អាត្មា​មាន​យ៉ាងនេះ​ កុំ​ឲ្យ​វិញ្ញាណ​របស់​អាត្មា​មាន​យ៉ាង​នេះ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​តែ​វិញ្ញាណ​មិនមែន​ជា​របស់​ខ្លួន​ ហេតុ​នោះ វិញ្ញាណ​ទើប​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ ទាំង​បុគ្គល​មិនបាន​ក្នុង​វិញ្ញាណ​ថា​ សូមឲ្យ​វិញ្ញាណ​របស់​អាត្មា មាន​យ៉ាងនេះ​ កុំ​ឲ្យ​វិញ្ញាណ​របស់​អាត្មា មាន​យ៉ាងនេះ​ឡើយ។ មួយទៀត ព្រះពុទ្ធដីកា​នេះ ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ កាយ​នេះ​ មិនមែន​ជា​របស់​អ្នក​ទាំងឡាយ​ទេ​ ទាំង​មិនមែន​ជា​របស់​ជន​ទាំងឡាយ​ដទៃ​ទេ​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637356978489016079
ទៅកាន់ទំព័រ៖