ព្រះត្រៃបិដក ភាគ ៦៨
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីឃើញថា កាយនេះកើតអំពីកម្មចាស់ ដែលបច្ច័យប្រជុំតាក់តែង មានចេតនាជាមូល ជាទីតាំងនៃវេទនា ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង តែងធ្វើទុកក្នុងចិត្តដោយឧបាយយ៉ាងប្រពៃ ចំពោះធម៌ដែលកើតអាស្រ័យគ្នានឹងគ្នាក្នុងកាយនោះថា កាលបើធម្មជាតនេះមាន ធម្មជាតនេះក៏មាន ធម្មជាតនេះកើតឡើង ព្រោះការកើតឡើងនៃធម្មជាតនេះ កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះក៏មិនមាន ធម្មជាតនេះរលត់ ព្រោះការរលត់ធម្មជាតនេះ គឺថាសង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ នាមរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈ (កើតមាន) ព្រោះនាមរូបជាបច្ច័យ ផស្សៈ (កើតមាន) ព្រោះសឡាយតនៈជាបច្ច័យ វេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ តណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ឧបាទាន (កើតមាន) ព្រោះតណ្ហាជាបច្ច័យ ភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ ជាតិ (កើតមាន) ព្រោះភពជាបច្ច័យ ការចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ចង្អៀតណែនក្នុងចិត្តទាំងឡាយ កើតមានព្រោះជាតិជាបច្ច័យ កិរិយាកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងកើតមានយ៉ាងនេះ មួយទៀត កិរិយារលត់សង្ខារ ព្រោះកិរិយាវិនាសទៅ រលត់ទៅ មិនមានសេសសល់នៃអវិជ្ជា
ID: 637356978838123274
ទៅកាន់ទំព័រ៖