ព្រះត្រៃបិដក ភាគ ៦៨

រូ​បជា​របស់​មិន​មាន​ខ្លឹម ឥត​ខ្លឹម ប្រាសចាក​ខ្លឹម​ ដោយ​ខ្លឹម​មាន​ខ្លឹម​ គឺ​ទៀង​ក្តី​ដោយ​ខ្លឹម​មាន​ខ្លឹម​ គឺ​សុខ​ក្តី ដោយ​ខ្លឹម​មាន​ខ្លឹម​ គឺ​របស់​ខ្លួន​ក្តី​ ដោយ​ភាពជា​របស់​ទៀង​ក្តី យឺនយូរ​ក្តី ឋិតថេរ​ក្តី មិន​ប្រែប្រួល​ជា​ធម្មតា​ក្តី។ វេទនា​ជា​របស់​មិន​មាន​ខ្លឹម ឥត​ខ្លឹម ប្រាសចាក​ខ្លឹម សញ្ញា​ជា​របស់​មិន​មាន​ខ្លឹម​ ឥត​ខ្លឹម ប្រាសចាក​ខ្លឹម​ សង្ខារ​ទាំងឡាយ ជា​របស់​មិន​មាន​ខ្លឹម ឥត​ខ្លឹម​ ប្រាសចាក​ខ្លឹម​ វិញ្ញាណ​ជា​របស់​មិន​មាន​ខ្លឹម ឥត​ខ្លឹម ប្រាសចាក​ខ្លឹម​ ដោយ​ខ្លឹម​មាន​ខ្លឹម​ គឺ​ទៀង​ក្តី ដោយ​ខ្លឹម​មាន​ខ្លឹម​ គឺ​សុខ​ក្តី ដោយ​ខ្លឹម​មាន​ខ្លឹម​ គឺ​របស់​ខ្លួន​ក្តី​ ដោយ​ភាពជា​របស់​ទៀង​ក្តី​ យឺនយូរ​ក្តី ឋិតថេរ​ក្តី​ មិន​ប្រែប្រួល​ជា​ធម្មតា​ក្តី។ ប្រៀប​ដូចដើម​បបុស ជា​របស់​មិន​មាន​ខ្លឹម ឥត​ខ្លឹម ប្រាសចាក​ខ្លឹម ឬដូច​ដើម​ល្ហុងខ្ញែ​ ជា​របស់​មិន​មាន​ខ្លឹម​ ឥត​ខ្លឹម ប្រាសចាក​ខ្លឹម យ៉ាងណាមិញ មួយទៀត ដូចដើម​ល្វា​ ជា​របស់​មិន​មាន​ខ្លឹម​ ឥត​ខ្លឹម ប្រាសចាក​ខ្លឹម យ៉ាងណាមិញ ឬដូច​ដើម​សេត​គច្ឆ​ព្រឹក្ស (រាក់ស​) ជា​របស់​មិន​មាន​ខ្លឹម ឥត​ខ្លឹម ប្រាសចាក​ខ្លឹម​ យ៉ាងណាមិញ​ មួយទៀត ដូចដើម​បាល​ភទ្ទ​កព្រឹក្ស​ (រលួសបាយ​) ជា​របស់​មិន​មាន​ខ្លឹម ឥត​ខ្លឹម ប្រាសចាក​ខ្លឹម​ យ៉ាងណា​មិញ ឬដូច​ជាដុំ​ពពុះទឹក​ ជា​របស់​មិន​មាន​ខ្លឹម​ ឥត​ខ្លឹម ប្រាសចាក​ខ្លឹម យ៉ាងណាមិញ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637356979521648292
ទៅកាន់ទំព័រ៖