ព្រះត្រៃបិដក ភាគ ៦៨
មួយទៀត បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ដោយអាការៈ ៦ គឺសំឡឹងឃើញរូប ដោយសភាពជារបស់មិនមានអ្វីជាឥស្សរៈ ១ មិនលុះតាមប្រាថ្នា ១ មិនជាទីសប្បាយ ១ មិនលុះអំណាចខ្លួន ១ ប្រព្រឹត្ត (ជាប់ដោយបច្ច័យ) ១ ជារបស់ទទេ ១ សំឡឹងឃើញវេទនា សញ្ញា សង្ខារ វិញ្ញាណ ដោយសភាពជារបស់មិនមានអ្វីជាឥស្សរៈ មិនលុះតាមប្រាថ្នា មិនជាទីសប្បាយ មិនលុះអំណាចខ្លួន ប្រព្រឹត្ត (ជាប់ដោយបច្ច័យ) ជារបស់ទទេ។ បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ដោយអាការៈ ៦ យ៉ាងនេះឯង។ មួយទៀត បុគ្គលសំឡឹងឃើញលោកដោយសភាពជារបស់សូន្យ ដោយអាការៈ ១០ គឺ សំឡឹងឃើញរូប ដោយសភាពជារបស់គ្មាន ១ របស់ទទេ ១ របស់សូន្យ ១ របស់មិនមែនខ្លួនប្រាណ ១ របស់មិនមានខ្លឹម ១ ជាអ្នកសម្លាប់ ១ របស់មិនចម្រើន ១ របស់បង្កទុក្ខ ១ របស់ប្រកបដោយអាសវៈ ១ របស់ដែលបច្ច័យប្រជុំតាក់តែង ១ សំឡឹងឃើញវេទនា សញ្ញា សង្ខារ វិញ្ញាណ ដោយសភាពជារបស់គ្មាន របស់ទទេ របស់សូន្យ របស់មិនមែនខ្លួនប្រាណ របស់មិនមានខ្លឹម ជាអ្នកសម្លាប់ របស់មិនចម្រើន របស់បង្កទុក្ខ
ID: 637356980142040584
ទៅកាន់ទំព័រ៖