ព្រះត្រៃបិដក ភាគ ៦៨

ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​អានន្ទ ព្រោះ​ហេតុតែ​ធម្មជាត​សូន្យ​ចាក​ខ្លួន​ ឬចា​កវត្ថុ​សម្រាប់​ខ្លួន ហេតុ​នោះ ទើប​តថាគត​ពោល​ថា លោក​សូន្យ​ ម្នាល​អានន្ទ​ ចុះ​ធម្មជាត​អ្វី សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុ​សម្រាប់​ខ្លួន។ ភ្នែក​សូន្យ រូប​ទាំងឡាយ​សូន្យ​ ចក្ខុវិញ្ញាណ​សូន្យ ចក្ខុសម្ផស្ស​សូន្យ សូម្បី​ធម្មជាត​សម្រាប់​ទទួល​អារម្មណ៍​ណា​ ជា​សុខ ឬជា​ទុក្ខ ឬមិន​ជា​ទុក្ខ មិនជា​សុខ កើតឡើង​ព្រោះ​ចក្ខុសម្ផស្ស​ជា​បច្ច័យ ធម្មជាត​នោះ​ក៏​សូន្យ​ចាក​ខ្លួន​ ឬចា​កវត្ថុ​សម្រាប់​ខ្លួន ត្រចៀក​សូន្យ សំឡេង​ទាំងឡាយ​សូន្យ​ ច្រមុះ​សូន្យ ក្លិន​ទាំងឡាយ​សូន្យ អណ្តាត​សូន្យ រស​ទាំងឡាយ​សូន្យ កាយ​សូន្យ​ ផ្សព្វ​ទាំងឡាយ​សូន្យ មនៈ​សូន្យ ធម្មារម្មណ៍​សូន្យ មនោវិញ្ញាណ​សូន្យ មនោ​សម្ផស្ស​សូន្យ​ មួយទៀត សូម្បី​ធម្មជាត​សម្រាប់​ទទួលអារម្មណ៍​ណា ជា​សុខ ឬជា​ទុក្ខ ឬមិនជា​ទុក្ខ មិនជា​សុខ​ កើតឡើង​ព្រោះ​មនោ​សម្ផស្ស​ជា​បច្ច័យ ធម្មជាត​នោះ ក៏​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុ​សម្រាប់​ខ្លួន​ ម្នាល​អានន្ទ ព្រោះហេតុតែ​ធម្មជាត​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុ​សម្រាប់​ខ្លួន ទើប​តថាគត​ពោល​ថា​ លោក​សូន្យ។ បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637356981553002202
ទៅកាន់ទំព័រ៖