ព្រះត្រៃបិដក ភាគ ៦៨
ម្នាលគាមិណិ កាលបុគ្គលឃើញតាមពិត នូវការកើតឡើងនៃធម៌ដ៏បរិសុទ្ធ និងការជាប់តនៃសង្ខារដ៏បរិសុទ្ធ ភ័យនោះមិនមានទេ កាលណាបុគ្គលឃើញលោក ថាស្មើគ្នានឹងស្មៅ ឬឈើ ដោយប្រាជ្ញា បុគ្គលមិនគប្បីប្រាថ្នារបស់ដទៃណាមួយឡើយ វៀរលែងតែព្រះនិព្វានដែលមិនមានបដិសន្ធិ។
បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ យ៉ាងនេះឯង។
មួយទៀត ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ភិក្ខុស្វែងរករូប រហូតដល់ដំណើររបស់រូប ស្វែងរកវេទនា រហូតដល់ដំណើររបស់វេទនា ស្វែងរកសញ្ញា រហូតដល់ដំណើររបស់សញ្ញា ស្វែងរកសង្ខារទាំងឡាយ រហូតដល់ដំណើររបស់សង្ខារទាំងឡាយ ស្វែងរកវិញ្ញាណ រហូតដល់ដំណើររបស់វិញ្ញាណ កាលភិក្ខុនោះ ស្វែងរករូប រហូតដល់ដំណើររបស់រូប ស្វែងរកវេទនា រហូតដល់ដំណើររបស់វេទនា ស្វែងរកសញ្ញា រហូតដល់ដំណើររបស់សញ្ញា ស្វែងរកសង្ខារទាំងឡាយ រហូតដល់ដំណើររបស់សង្ខារទាំងឡាយ
ID: 637356981951803685
ទៅកាន់ទំព័រ៖