ព្រះត្រៃបិដក ភាគ ៦៨

ស្វែងរក​វិញ្ញាណ រហូតដល់​ដំណើរ​របស់​វិញ្ញាណ សេចក្តី​ប្រកាន់​ណា​ របស់​ភិក្ខុ​ណា​ថា អញ​ក្តី របស់​អញ​ក្តី អញ​មាន​ក្តី សូម្បី​សេចក្តី​ប្រកាន់​នោះ​ របស់​ភិក្ខុ​នោះ ក៏​មិន​មាន​ទេ។ បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ យ៉ាងនេះ​ឯង។
 ពាក្យ​ថា អ្នក​ចូរ​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ​ គឺ​អ្នក​ចូរ​សំឡឹង​មើល ចូរ​ពិចារណា​ ចូរ​ប្រៀបផ្ទឹម ចូរ​រំពឹង ចូរ​ធ្វើឲ្យ​ប្រាកដ ចូរ​ធ្វើឲ្យ​ច្បាស់លាស់ នូវ​លោក ដោយ​សភាព​ជា​របស់​សូន្យ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ចូរ​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ។
 [៧៤​] ពាក្យ​ថា មោឃ​រាជ របស់​បទ​ថា ម្នាល​មោឃ​រាជ អ្នក​ចូរ​មានស្មារតី​គ្រប់​កាល គឺ​ ព្រះមានព្រះភាគ​ ត្រាស់​ហៅ​ព្រាហ្មណ៍​នោះ​ចំ​ឈ្មោះ។ ពាក្យ​ថា គ្រប់​កាល គឺ​ អស់​កាល​ទាំងពួង។បេ។ ក្នុង​គំនរ​វ័យ​ជា​បំផុត។ ពាក្យ​ថា មានស្មារតី គឺ​ មានស្មារតី​ដោយហេតុ ៤ គឺ​ កំពុង​ចំរើន​កា​យានុ​បស្ស​នា​សតិ​ប្ប​ដ្ឋាន​ក្នុង​កាយ​ ឈ្មោះថា​មានស្មារតី។បេ។ បុគ្គល​នោះ លោក​ហៅថា​ មានស្មារតី ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ម្នាល​មោឃ​រាជ អ្នក​ចូរ​មានស្មារតី​គ្រប់​កាល។
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637356982410611947
ទៅកាន់ទំព័រ៖