ព្រះត្រៃបិដក ភាគ ៦៨

 [៧៥​] ពាក្យ​ថា បុគ្គល​ដក​អត្តា​នុ​ទិដ្ឋិ​ចេញ អធិប្បាយ​ថា សក្កា​យទិដ្ឋិ មាន​វត្ថុ ២០​ លោក​ហៅថា អត្តា​នុ​ទិដ្ឋិ។ បុថុជ្ជន អ្នក​មិន​ចេះដឹង​ក្នុង​លោក​នេះ មិនឃើញ​ពួក​ព្រះ​អរិយៈ​ មិន​ឈ្លាសវៃ​ចំពោះ​អរិយធម៌ មិនបាន​ទូន្មាន​ខ្លួន​ក្នុង​អរិយធម៌ មិនឃើញ​ពួក​សប្បុរស​ មិន​ឈ្លាសវៃ​ចំពោះ​សប្បុរិសធម៌​ មិនបាន​ទូន្មាន​ខ្លួន​ក្នុង​សប្បុរិសធម៌ រមែង​ពិចារណា​ឃើញ​នូវ​រូប​ថា​ខ្លួន​ នូវ​ខ្លួន​ថា​មាន​រូប​ខ្លះ នូវ​រូប​ក្នុង​ខ្លួន​ខ្លះ នូវ​ខ្លួន​ក្នុង​រូប​ខ្លះ ពិចារណា​ឃើញ​នូវ​វេទនា​ សញ្ញា សង្ខារ វិញ្ញាណ​ថា​ខ្លួន​ នូវ​ខ្លួន​ថា​មានវិញ្ញាណ​ខ្លះ​ នូវ​វិញ្ញាណ​ក្នុង​ខ្លួន​ខ្លះ នូវ​ខ្លួន​ក្នុង​វិញ្ញាណ​ខ្លះ​ សេចក្តី​ឃើញ សេចក្តី​យល់​ ការ​ប្រកាន់​តាម​យល់ ផ្លូវ​ដាច់ស្រយាល​គឺ​ទិដ្ឋិ សត្រូវ​គឺ​ទិដ្ឋិ ការ​ញាប់ញ័រ​គឺ​ទិដ្ឋិ សំយោជនៈ​គឺ​ទិ​ដ្ឋិ ការ​ប្រកាន់​ ការ​ប្រកាន់​មាំ ការ​ប្រកាន់​ស្អិត ការ​បបោសអង្អែល ផ្លូវ​អាក្រក់​ ផ្លូវខុស សេចក្តី​ខុស​ លទិ្ធ​ដូចជា​កំពង់ ការ​ប្រកាន់​ឆ្វេង ការ​ប្រកាន់​ឃ្លៀងឃ្លាត ការ​ប្រកាន់​វិ​បល្លាស ការ​ប្រកាន់​ខុស​ ការ​ប្រកាន់​ថា​ពិត​ក្នុង​របស់​មិន​ពិត​ ទិដ្ឋិ​ ៦២ ទាំងប៉ុន្មាន​យ៉ាងនេះ​ឯណា​ នេះ​ជា​អត្តា​នុ​ទិដ្ឋិ។ ពាក្យ​ថា បុគ្គល​ដក​អត្តា​នុ​ទិដ្ឋិ​ចេញ គឺ​ដក ដក​រំលើង​ ភើ​ច ភើ​ចរំលើង គា​ស់​ គា​ស់​រំលើង លះបង់
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637356982700961613
ទៅកាន់ទំព័រ៖