ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា បិ​ង្គិយៈ ជា​ឈ្មោះ។បេ។ ជា​ពាក្យ​សម្រា​ប់​ហៅ​ព្រា​ហ្ម​ណ៍​នោះ​ ហេតុ​នោះ (ទើប​មាន​ពាក្យ​ថា​) បិ​ង្គិយៈ​មាន​អាយុ ក្រាបទូល​ដូច្នេះ។
 [៨១​] ពាក្យ​ថា ភ្នែក​មិន​ស្អាត ការ​ស្ដាប់​មិន​ស្រួល គឺ​ភ្នែក​ទាំងពីរ​មិន​ស្អាត មិន​ម៉ត់ចត់ មិន​បរិសុទ្ធ​ មិន​ផូរផង់ គឺ​ខ្ញុំ​ព្រះអង្គ​មិនឃើញ​រូប​ដោយ​ភ្នែក​ ដោយ​ប្រការ​ដូច្នោះ ហេតុ​នោះ (លោក​ពោល​ថា​) ភ្នែក​មិន​ស្អាត។ ពាក្យ​ថា ការ​ស្ដាប់​មិន​ស្រួល គឺ​ត្រចៀក​មិន​ស្អាត មិន​ម៉ត់ចត់​ មិន​បរិសុទ្ធ មិន​ផូរផង់ គឺ​ខ្ញុំ​ព្រះអង្គ​មិនឮ​សំឡេង​ដោយ​ត្រចៀក ដោយ​ប្រការ​ដូច្នោះ​ ហេតុ​នោះ (លោក​ពោល​ថា​) ភ្នែក​មិន​ស្អាត ការ​ស្ដាប់​មិន​ស្រួល។
 [៨២​] ពាក្យ​ថា សូមកុំ​ឲ្យ​ខ្ញុំ​ព្រះអង្គ​ជា​បុគ្គល​វង្វេង ខូច​ក្នុង​ចន្លោះ​ឡើយ គឺ​សូមកុំ​ឲ្យ​ខ្ញុំ​ព្រះអង្គ​លាញ​ ខូច វិនាស​ឡើយ។ ពាក្យ​ថា ជា​បុគ្គល​វង្វេង គឺជា​បុគ្គល​មិន​យល់ ដល់​នូវ​សេចក្តី​ល្ងង់ខ្លៅ​ មិនដឹង មិន​វាងវៃ ឥត​ប្រាជ្ញា។ ពាក្យ​ថា ក្នុង​ចន្លោះ គឺ​ខ្ញុំ​ព្រះអង្គ​មិនដឹង​ មិន​ធ្វើឲ្យ​ជាក់ច្បាស់ មិន​ធ្វើឲ្យ​ប្រាកដ មិនបាន​ចំពោះ មិន​ពាល់ត្រូវ មិន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ ទិដ្ឋិ បដិបទា មគ្គ របស់​ព្រះអង្គ ហើយ​ធ្វើ​មរណកាល​ក្នុង​ចន្លោះ ហេតុ​នោះ (លោក​ពោល​ថា​) សូមកុំ​ឲ្យ​ខ្ញុំ​ព្រះអង្គ​ជា​បុគ្គល​វង្វេង​ ខូច​ក្នុង​ចន្លោះ​ឡើយ។
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637356985504914398
ទៅកាន់ទំព័រ៖