ព្រះត្រៃបិដក ភាគ ៦៨

 [៨៣​] អធិប្បាយ​ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​ធម៌​ណា​ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌​នោះ ត្រង់​ពាក្យ​ថា​ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌​នោះ គឺ​សូម​ព្រះអង្គ​ប្រាប់ សំដែង បញ្ញត្ត​ តាំងផ្ដើម បើក វែកញែក ធ្វើឲ្យ​រាក់​ ប្រកាស​នូវ​ព្រហ្មចរិយៈ​ មាន​ពីរោះ​បទ​ដើម ពីរោះ​បទ​កណ្តាល ពីរោះ​បទ​ចុង ព្រមទាំង​អត្ថ ព្រះ​ទាំង​ព្យញ្ជនៈ​ដ៏​ពេញ​បរិបូណ៌​ បរិសុទ្ធ​ទាំងអស់ សតិ​ប្ប​ដ្ឋាន ៤ សម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ប្រកបដោយ​អង្គ​ ៨ ដ៏​ប្រសើរ និព្វាន និ​ងនិ​ព្វា​នគាមិនី​បដិបទា ហេតុ​នោះ (លោក​ពោល​ថា​) សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌​នោះ។ ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​ធម៌​ណា គឺ​ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង យល់​ច្បាស់​ ដឹង​ច្បាស់លាស់ ចា​ក់​ធ្លុះ​ចំពោះ បាន​លុះ ពាល់ត្រូវ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ណា​ ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​ធម៌​ណា សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌​នោះ។
 [៨៤] ពាក្យ​ថា ជា​គ្រឿង​លះបង់​ជាតិ​ និ​ងជរា ក្នុង​ទីនេះ គឺ​ការ​លះបង់ រម្ងាប់​បង់​ រលាស់ចោល រម្ងាប់​នូវ​ជាតិ ជរា និ​ងមរណៈ ក្នុង​ទីនេះ​ឯង គឺ​អមត​និពា្វន​ ហេតុ​នោះ (លោក​ពោល​ថា​) ជា​គ្រឿង​លះបង់​ជាតិ​ និ​ងជរា ក្នុង​ទីនេះ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ ពោល​ថា
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637356985946377180
ទៅកាន់ទំព័រ៖