ព្រះត្រៃបិដក ភាគ ៦៨
[១០] ពាក្យថា ការលះបង់នូវអកុសលធម៌ទាំងពីរ គឺទោមនស្ស ត្រង់ពាក្យថា ទោមនស្ស បានដល់ចេតសិក ដែលមិនជាទីត្រេកអរ ចេតសិកជាទុក្ខ ការទទួលអារម្មណ៍មិនជាទីត្រេកអរជាទុក្ខ ដែលកើតអំពីសម័្ផស្សនៃចិត្ត គឺវេទនាមិនជាទីត្រេកអរជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត។ ពាក្យថា ការលះនូវអកុសលធម៌ទាំងពីរ គឺទោមនស្ស បានសេចក្តីថា ការលះ ការរំងាប់ ការលះបង់ ការកំចាត់បង់នូវអកុសលធម៌ទាំង ២ គឺកាមច្ឆន្ទៈ និងទោមនស្ស (ដៅចំពោះ) អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការលះនូវអកុសលធម៌ទាំងពីរ គឺពួកទោមនស្ស។
[១១] ពាក្យថា ការបន្ទោបង់ចិត្តរួញរា បានដល់ភាពនៃចិត្តមិនស្រួល មិនគួរដល់ការងារ កិរិយារួញ ការរួញរា ការក្រាញ អាការនៃការក្រាញ ភាពនៃការក្រាញ ការច្រអូស អាការនៃការច្រអូស ភាពនៃការច្រអូស។ ពាក្យថា ការបន្ទោបង់ចិត្តរួញរា គឺការបន្ទោបង់ ការលះបង់ ការរំងាប់ ការលះចោល ការស្ងប់រំងាប់ចិត្តរួញរា (ដៅចំពោះ) អមតនិពា្វន ហេតុនោះ (ទ្រង់ត្រាស់ថា) ការបន្ទោបង់ចិត្តរួញរា។
[១២] ពាក្យថា កុក្កុច្ចៈទាំងឡាយ ក្នុងបទថា ការហាមឃាត់កុក្កុច្ចៈទាំងឡាយ បានដល់ ការរពឹសដៃ ហៅថាកុក្កុច្ចៈក៏បាន ការរពឹសជើង ហៅថាកុក្កុច្ចៈក៏បាន ការរពឹសទាំងដៃទាំងជើង ហៅថាកុក្កុច្ចៈក៏បាន សេចក្តីសំគាល់ថាគួរ ក្នុងរបស់ដែលមិនគួរ សំគាល់ថាមិនគួរ ក្នុងរបស់ដែលគួរ
ID: 637356946819680989
ទៅកាន់ទំព័រ៖