ព្រះត្រៃបិដក ភាគ ៦៨
ធើ្វកហាបណិកកម្ម
(១) ខ្លះ ធ្វើខារាបតច្ឆិកកម្ម
(២) ខ្លះ ធ្វើបលិឃបរិវត្តិកកម្ម
(៣) ខ្លះ ធ្វើបលាលបីឋកកម្ម
(៤) ខ្លះ ស្រោចដោយប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ។ សត្វទាំងឡាយលំបាក ឈឺចាប់ ក្តៅក្រហាយ ចង្អៀតចង្អល់ព្រោះរូបជាហេតុ ព្រោះរូបជាបច្ច័យ ព្រោះរូបជាដំណើរ ដោយប្រការយ៉ាងនេះ។ ឃើញ ចួប ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យប្រាកដនូវសត្វទាំងឡាយ កំពុងលំបាក ក្តៅក្រហាយយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញសត្វទាំងឡាយកំពុងលំបាកព្រោះរូប។ ពាក្យថា ម្នាលបិង្គិយៈ ក្នុងបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលបិង្គិយៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យពោលដោយគោរព។បេ។ បញ្ញត្តិថា ព្រះមានព្រះភាគនេះ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលបិង្គិយៈ។
(១). អារសាច់ប៉ុនៗកហាបណៈ។ (២). យកអាវុធប្រហារសរីរៈ ហើយយកទឹកក្រុតលាប កិនយកស្បែក សាច់ សរសៃចេញ ឲ្យនៅសល់តែរាងឆ្អឹង។ (៣). ឲ្យដេកផ្អៀង ហើយដោតដែកស្រួចត្រង់រន្ធត្រចៀក កប់ទៅនឹងផែនដី ហើយចាប់ជើងបង្វិល។ (៤). ដំឆ្អឹងឲ្យខ្ទេចទក់ តែមិនឲ្យដាច់ស្បែកក្រៅ ហើយមូរសាច់ជាដុំរុំនឹងសក់។ តិស្សមេត្តេយ្យសុត្តនិទ្ទេសវណ្ណនា។
ID: 637356987970073793
ទៅកាន់ទំព័រ៖