ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា ពួក​ជន បាន​ដល់​ពួក​ក្សត្រ ព្រាហ្មណ៍ អ្នកជំនួញ​ អ្នក​គ្រួ​ គ្រហ​ស្ថ បព្វជិត ទេវតា​ មនុស្ស។ ពាក្យ​ថា ប្រហែស គឺ​ការ​ប្រហែស ខ្ញុំ​ត្រូវ​ពោល​ដូចតទៅ​នេះ​ ការ​បណ្ដោយ​ចិត្ត ការ​ផ្តល់​កម្លាំង​ដល់​ការ​បណ្ដោយ​ចិត្ត​ទៅ​ក្នុង​កាយទុច្ចរិត​ ក្នុង​វចីទុច្ចរិត ក្នុង​មនោ​ទុច្ចរិត ឬក្នុង​កាមគុណ​ទាំង ៥ ក្តី ភាព​នៃ​កិរិយា​មិន​ធើ្វ​រឿយ​ៗ ភាព​នៃ​កិរិយា​មិន​តាំងនៅ ភាព​នៃ​កិរិយា​ប្រព្រឹត្ត​ធូរ​ថយ​ ការ​ដាក់ចុះ​នូវ​ឆន្ទៈ ការ​ដាក់ចុះ​នូវ​ធុរៈ ការ​មិន​សេព ការ​មិន​ចម្រើន ការ​មិន​ធ្វើឲ្យ​ច្រើន​ ការ​មិន​អធិដ្ឋាន ការ​មិន​ប្រក​បរឿយៗ ក្នុង​ការ​ចម្រើន​ធម៌​ជាកុសល​ក្តី ឈ្មោះថា​ ការ​ប្រហែស សេចក្តី​ធ្វេសប្រហែស ការ​បណ្ដែតបណ្ដោយ ភាព​នៃ​សេចក្តី​ភ្លេច​ភ្លាំង ដែល​មាន​សភាព​យ៉ាងនេះ​ឯណា​ នេះ​លោក​ហៅថា ការ​ប្រហែស។ ពួក​ជន​ប្រកប​ដោយ​សេចក្តី​ប្រហែស​នេះ ឈ្មោះថា អ្នក​ប្រហែស​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ​ពួក​ជន​ប្រហែស ក៏​លំបាក​ព្រោះ​រូប។
 [៨៨​] ពាក្យ​ថា ម្នា​លបិង្គិយៈ ព្រោះហេតុនោះ អ្នក​ចូរ​ជា​បុគ្គល​មិន​ប្រហែស ត្រង់​ពាក្យ​ថា ព្រោះហេតុនោះ​ គឺ​ព្រោះ​ហេតុ​ដូច្នោះ​ ព្រោះ​ការណ៍​នោះ ព្រោះហេតុនោះ ព្រោះ​បច្ច័យ​នោះ ព្រោះ​និទាន​នោះ​ បុគ្គល​កាល​ឃើញច្បាស់​នូវ​ទោស​ក្នុង​រូប​យ៉ាងនេះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ម្នា​លបិង្គិយៈ ហេតុ​នោះ អ្នក​ (ចូរ​ជា​បុគ្គល​មិន​ប្រហែស​)។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637356988620157030
ទៅកាន់ទំព័រ៖