ព្រះត្រៃបិដក ភាគ ៦៨
រម្ងាប់ចំពោះ ក្នុងភពនេះឯង ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ចូរលះបង់រូប ដើម្បីការមិនកើតទៀត។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
(ព្រះមានព្រះភាគត្រាស់ថា ម្នាលបិង្គិយៈ) ពួកជនដែលប្រហែស ឃើញសត្វទាំងឡាយកំពុងលំបាកព្រោះរូប ក៏លំបាកព្រោះរូប ម្នាលបិង្គិយៈ ហេតុនោះ អ្នកចូរជាបុគ្គលមិនប្រហែស លះបង់រូបទៅ ដើម្បីការមិនកើតទៀត។
[៩០] ទិសទាំង ១០ នេះ គឺ ទិសធំ ៤ ទិសតូច ៤ ទិសខាងលើ ១ ទិសខាងក្រោម ១ របស់អ្វីបន្តិចបន្តួច ឈ្មោះថា ព្រះអង្គមិនធ្លាប់ឃើញ មិនធ្លាប់ឮ មិនធ្លាប់ប៉ះពាល់ មិនមានទេ មួយទៀត របស់អ្វីបន្តិចបន្តួចក្នុងលោក ឈ្មោះថា ព្រះអង្គមិនធ្លាប់ជ្រាប មិនមានទេ ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា ដែលជាគ្រឿងលះបង់ជាតិ និងជរា ក្នុងទីនេះ សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះឲ្យទាន។
[៩១] ពាក្យថា ទិសទាំង ១០ នេះ គឺ ទិសធំ ៤ ទិសតូច ៤ ទិសខាងលើ ១ ទិសខាងក្រោម ១ សេចក្តីថា ក្នុងទិសទាំង ១០ របស់អ្វីបន្តិចបន្តួច ដែលជាប្រយោជន៍ខ្លួនក្តី ប្រយោជន៍អ្នកដទៃក្តី ប្រយោជន៍ទាំងពីរក្តី
ID: 637356989389317993
ទៅកាន់ទំព័រ៖