ព្រះត្រៃបិដក ភាគ ៦៨
មោឃរាជមាណវកប្បញ្ហានិទ្ទេស ទី១៥
[៥៨] (មោឃរាជមានអាយុ ទូលដូច្នេះថា) បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរ អស់វារៈពីរដងរួចហើយ ព្រះអង្គមានចក្ខុ ទ្រង់មិនទាន់ដោះស្រាយចំពោះខ្ញុំព្រះអង្គនៅឡើយ ខ្ញុំព្រះអង្គបានឮថា ព្រះអង្គជាទេវឫសី (កាលបើមានគេសាកសួរ) អស់វារៈបីដង ទ្រង់តែងតែព្យាករពុំខាន។
[៥៩] ពាក្យថា បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរអស់វារៈពីរដងរួចហើយ អធិប្បាយថា ព្រាហ្មណ៍នោះ បានទូលសួរប្រស្នាចំពោះព្រះពុទ្ធមានព្រះភាគ អស់វារៈពីរដងរួចហើយ តែព្រះមានព្រះភាគ កាលព្រាហ្មណ៍នោះ សួរប្រស្នាហើយ ទ្រង់មិនទាន់ព្យាករនៅឡើយ ដោយទ្រង់ព្រះតម្រិះថា ព្រាហ្មណ៍នេះ នឹងមានឥន្រ្ទិយចាស់ក្លា ក្នុងកាលជាលំដាប់ស្មើនៃធម្មចក្ខុ។ ពាក្យថា បពិត្រព្រះអង្គជាសក្កៈ គឺព្រះមានព្រះភាគ ឈ្មោះថាសក្កៈ។ ដែលព្រះមានព្រះភាគឈ្មោះសក្កៈ ព្រោះហេតុទ្រង់ចេញចាកសក្យត្រកូលហើយបួសក៏បាន។ ឬថា ឈ្មោះសក្កៈ ព្រោះហេតុទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានធនធាន ក៏បាន។ នេះទ្រព្យរបស់ព្រះអង្គ គឺ ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ
ID: 637356969890727701
ទៅកាន់ទំព័រ៖