ព្រះត្រៃបិដក ភាគ ៦៩

សោតៈ ត្រូវ​ដឹង​ច្បាស់ ឃានៈ ត្រូវ​ដឹង​ច្បាស់ ជិវ្ហា ត្រូវ​ដឹង​ច្បាស់​ កាយ ត្រូវ​ដឹង​ច្បាស់ មនៈ ត្រូវ​ដឹង​ច្បាស់ រូប ត្រូវ​ដឹង​ច្បាស់​ សទ្ទៈ ត្រូវ​ដឹង​ច្បាស់ គន្ធៈ ត្រូវ​ដឹង​ច្បាស់ រសៈ ត្រូវ​ដឹង​ច្បាស់ ផោដ្ឋព្វៈ ត្រូវ​ដឹង​ច្បាស់​ ធម៌ ត្រូវ​ដឹង​ច្បាស់ ចក្ខុវិញ្ញាណ ត្រូវ​ដឹង​ច្បាស់ សោតវិញ្ញាណ ត្រូវ​ដឹង​ច្បាស់​ ឃានវិញ្ញាណ ត្រូវ​ដឹង​ច្បាស់ ជិវ្ហា​វិញ្ញាណ ត្រូវ​ដឹង​ច្បាស់ កាយវិញ្ញាណ ត្រូវ​ដឹង​ច្បាស់​ មនោវិញ្ញាណ ត្រូវ​ដឹង​ច្បាស់ ចក្ខុ​សម្ផ័​ស្ស ត្រូវ​ដឹង​ច្បាស់ សោ​តសម្ផ័​ស្ស ត្រូវ​ដឹង​ច្បាស់​ ឃាន​សម្ផ័​ស្ស ត្រូវ​ដឹង​ច្បាស់ ជិវ្ហា​សម្ផ័​ស្ស ត្រូវ​ដឹង​ច្បាស់ កា​យស​ម្ផ័ស្ស​ត្រូវ​ដឹង​ច្បាស់​ មនោ​សម្ផ័​ស្ស ត្រូវ​ដឹង​ច្បាស់ វេទនា​ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស ត្រូវ​ដឹង​ច្បាស់​ វេទនា​ដែល​កើតអំពី​សោ​តសម្ផ័​ស្ស ត្រូវ​ដឹង​ច្បាស់ វេទនា​ដែល​កើតអំពី​ឃាន​សម្ផ័​ស្ស ត្រូវ​ដឹង​ច្បាស់​ វេទនា​ដែល​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស ត្រូវ​ដឹង​ច្បាស់ វេទនា​ដែល​កើតអំពី​កា​យស​ម្ផ័ស្ស ត្រូវ​ដឹង​ច្បាស់​ វេទនា​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស ត្រូវ​ដឹង​ច្បាស់ រូបសញ្ញា ត្រូវ​ដឹង​ច្បាស់​ សទ្ទសញ្ញា ត្រូវ​ដឹង​ច្បាស់ គន្ធ​សញ្ញា ត្រូវ​ដឹង​ច្បាស់ រស​សញ្ញា ត្រូវ​ដឹង​ច្បាស់​ ផោដ្ឋព្វ​សញ្ញា ត្រូវ​ដឹង​ច្បាស់ ធម្ម​សញ្ញា ត្រូវ​ដឹង​ច្បាស់ រូប​សញ្ចេតនា ត្រូវ​ដឹង​ច្បាស់​ សទ្ទ​សញ្ចេតនា ត្រូវ​ដឹង​ច្បាស់ គន្ធ​សញ្ចេតនា ត្រូវ​ដឹង​ច្បាស់
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637358688266561016
ទៅកាន់ទំព័រ៖