ព្រះត្រៃបិដក ភាគ ៦៩

លោក​នេះ មិន​ញ៉ាំង ចិត្ត​ឲ្យ​កើតឡើង ដើម្បី​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ​ដែល​ខ្លួន​សមាទាន​ហើយ​ ព្រោះ​ហេតុ​នៃ យស ព្រោះ​យស​ជា​បច្ច័យ ព្រោះ​ដំណើរ​យស​ទេ តើ​បុគ្គល​នោះ​នឹង​ប្រព្រឹត្ត​កន្លង​ដូចម្តេច​នេះ​ ឈ្មោះថា​សីល​មិន​មានយស​ជាទីបំផុត។
 សីល​មិន​មាន​ញាតិ​ជាទីបំផុត​នោះ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ​ មិន​ញ៉ាំង ចិត្ត​ឲ្យ​កើតឡើង ដើម្បី​កន្លង​នូវ​សិក្ខាបទ ដែល​ខ្លួន​សមាទាន​ហើយ ព្រោះ​ហេតុ​នៃ​ញាតិ​ ព្រោះ​ញាតិ​ជា​បច្ច័យ ព្រោះ​ដំណើរ​ញាតិ​ទេ តើ​បុគ្គល​នោះ នឹង​ប្រព្រឹត្ត​កន្លង​ដូចម្តេច​បាន​ នេះ ឈ្មោះថា សីល​មិន​មាន​ញាតិ​ជាទីបំផុត។
 សីល​មិន​មាន​អវយវៈ​ជាទីបំផុត​នោះ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ​ មិន​ញ៉ាំង ចិត្ត​ឲ្យ​កើតឡើង ដើម្បី​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ ដែល​ខ្លួន​សមាទាន​ហើយ ព្រោះ​ហេតុ​នៃ​អវយវៈ​ ព្រោះ​អវយវៈ​ជា​បច្ច័យ ព្រោះ​ដំណើរ​អវយវៈ​ទេ តើ​បុគ្គល​នោះ​នឹង​ប្រព្រឹត្ត​កន្លង​ដូចម្តេច​បាន​ នេះ​ឈ្មោះថា សីល​មិន​មាន​អវយវៈ​ជាទីបំផុត។
 សីល​មិន​មានជីវិត​ជាទីបំផុត​នោះ តើ​ដូចម្តេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ មិន​ញ៉ាំង​ចិត្ត​ឲ្យ​កើតឡើង ដើម្បី​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ​ដែល​ខ្លួន​សមាទាន​ហើយ ព្រោះ​ហេតុ​នៃ​ជីវិត​ ព្រោះ​ជីវិត​ជា​បច្ច័យ ព្រោះ​ដំណើរ​ជីវិត តើ​បុគ្គល​នោះ​នឹង​ប្រព្រឹត្ត​កន្លង​ដូចម្តេច​បាន​ នេះ ឈ្មោះថា សីល​មិន​មានជីវិត​ជាទីបំផុត។
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637358770988939442
ទៅកាន់ទំព័រ៖