ព្រះត្រៃបិដក ភាគ ៦៩
សំនួរថា សីលជាទីប្រជុំចុះនៃធម៌អ្វីខ្លះ សីលជាទីប្រជុំចុះនៃការសង្រួម សីលជាទីប្រជុំចុះនៃការមិនប្រព្រឹត្តកន្លង សីលជាទីប្រជុំចុះនៃចេតនាដែលកើតហើយក្នុងសភាពដូច្នោះ។ សីលដោយអត្ថថា បិទនូវបាណាតិបាត សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវអទិន្នាទាន សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវកាមេសុមិច្ឆារ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវមុសាវាទ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវបិសុណវាចា សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវផរុសវាចា សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវសម្ផប្បលាបៈ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវអភិជ្ឈា សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវព្យាបាទ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវមិច្ឆាទិដ្ឋិ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវកាមច្ឆន្ទៈដោយនេក្ខម្មៈ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវព្យាបាទដោយអព្យាបាទ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវថីនមិទ្ធៈដោយអាលោកសញ្ញា នូវឧទ្ធច្ចៈដោយសេចក្តីមិនរវើរវាយ នូវវិចិកិច្ឆាដោយកិរិយាកំណត់ធម៌ នូវអវិជ្ជាដោយញាណ នូវអរតិដោយបាមោជ្ជៈ
ID: 637358854983098408
ទៅកាន់ទំព័រ៖