ព្រះត្រៃបិដក ភាគ ៦៩
នូវនីវរណៈទាំងឡាយដោយបឋមជ្ឈាន នូវវិតក្កៈ និងវិចារៈដោយទុតិយជ្ឈាន នូវបីតិដោយតតិយជ្ឈាន នូវសុខ និងទុក្ខដោយចតុត្ថជ្ឈាន នូវរូបសញ្ញា បដិឃសញ្ញា និងនានត្តសញ្ញា ដោយអាកាសានញ្ចាយតនសមាបត្តិ នូវអាកាសានញ្ចាយតនសញ្ញាដោយវិញ្ញាណញ្ចាយតនសមាបត្តិ នូវវិញ្ញាណញ្ចាយតនសញ្ញាដោយអាកិញ្ចញ្ញាយតនសមាបត្តិ នូវអាកិញ្ចញ្ញាយតនសញ្ញាដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ នូវសេចក្តីសំគាល់ថាទៀងដោយការពិចារណាឃើញថាមិនទៀង នូវសេចក្តីសំគាល់ថាសុខដោយការពិចារណាឃើញថាទុក្ខ នូវសេចក្តីសំគាល់ថាខ្លួនដោយការពិចារណាឃើញថាមិនមែនខ្លួន នូវតម្រេកដោយការពិចារណាឃើញថាគួរនឿយណាយចាករាគៈ ដោយការពិចារណាឃើញថាប្រាសចាករាគៈ នូវការកើតឡើងដោយការពិចារណាឃើញថារលត់ នូវសេចក្តីប្រកាន់ដោយការពិចារណាឃើញថាគួររលាស់ចោល នូវសេចក្តីសំគាល់ថារឹងប៉ឹង ដោយការពិចារណាឃើញថាអស់ទៅ នូវការប្រមូលមក ដោយការពិចារណាឃើញថាសូន្យទៅ នូវសេចក្តីសំគាល់ថាឋិតឋេរ ដោយការពិចារណាឃើញថាប្រែប្រួល នូវគ្រឿងចំណាំដោយការពិចារណាឃើញថាមិនមានគ្រឿងចំណាំ នូវសេចក្តីប្រាថ្នាដោយការពិចារណាឃើញថាមិនគួរប្រាថ្នា នូវសេចក្តីប្រកាន់មាំ ដោយការពិចារណាឃើញថាសូន្យ នូវសេចក្តីប្រកាន់មាំ និងការប្រកាន់ស្អិតថាខ្លឹមសារ ដោយអធិប្បញ្ញា និងធម្មវិបស្សនា
ID: 637358855507697154
ទៅកាន់ទំព័រ៖